កំពង់ធំ=បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយកាណូតជ័រ បុកនិងកាណូជ័រ នៅលើកំណាត់ផ្លូវទឹកស្ទឹងសែនក្នុងទិសដៅបញ្ចាស់ទិសគ្នា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៥ទាបភ្លឺ ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៥
ត្រង់ចំណុចអូរកាឡេងដងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ កាណូតជ័រមួយជិះគ្នា២នាក់ប្ដីប្រពន្ធ ដោយប្ដីឈ្មោះ តូចតយ អាយុ៣៥ឆ្នាំ (ស្លាប់) បានធ្វើដំណើរពីរភូមិចុះទៅទន្លេខាងឃុំពាមបាំងបើកមកដល់ចំនុចកើតហេតុក៏បានបុកនិងកាណូតជ័រម្ខាងទៀតអ្នកបើកបរឈ្មោះ គង់ វណ្ណះ ក្នុងទិសដៅបញ្ចាស់ទិសគ្នាដោយធ្វើដំណើរពីទន្លេសាបឡើងមកផ្ទះវិញ ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនសាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួសបញ្ចូនទៅមន្ទីរពេទ្យ ចំណែកភាគីម្ខាងឈ្មោះ គង់វណ្ណះ មិនបានរត់ទៅណាទេជួយកាប់ឆ្កាព្រៃដើម្បីយកសាកសពនិងជាចាត់ចែងធ្វើបុណ្យនិងជួយជាសំណង់ ព្រោះសុទ្ធតែជាអ្នកភូមិជាមួយគ្នា ៕ ប៊ុន រិទ្ធី



































