ខេត្តសៀមរាប៖ លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥ថានៅក្នុងខែសីហាឆ្នាំ២០១៥នេះកំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានរួមសហការជាមួយកំលាំងនគរបាលប៉ុស្តិមូលដ្ឋានបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀននៅក្នុងក្រុងសៀមរាបចំនួន១៦ករណីក្នុងនោះអនុវត្តជាក់ស្តែងចំនួន១២ករណីនិងអនុវត្តតាមដេការចំនួន០៤ករណី រហូរដល់ធ្វើការឃាតខ្លួនជនសង្ស័យប្រព្រឹត្តនៅបទល្មើសជួញដូរគឿងញៀនបានចំនួន៣៧នាក់ក្នុងនោះស្រីចំនួន០៤នាក់និងដកហូតបាននៅវត្ថុតាងរួមមានម្សៅមេហ្វេតំមីនចំនួន៤១កញ្ចប់ ស្មើនឹងទម្ងន់១៤,២១ក្រាមនិងថ្នាំមេហ្វេតំមីនពណ័ផ្កាឈូក០១កញ្ចប់ ស្មើនឹងទម្ងន់០,០១ក្រាមនិងមធ្យាបាយធ្វើសកម្មភាពជាម៉ូតូចំនួន
១១គឿងទូរស័ព្ទដៃចំនួន២២គឿងដាវសាំម៉ូរ៉ៃ០១ដើមទីប០១ដើមនិងឧបករណ៏វិចខ្ចប់នៅសាធាតុញឿនព្រមឧបករណ៏ប្រើប្រាស់គឿងញៀនជាច្រើនផងដែរ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាតបានបញ្ចក់ទៀតថាជនសង្ស័យទាំងប្រុសទាំងស្រីរួមនិងវត្ថុតាងជាគឿងញៀនក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការរួចរាលអស់ហើយដែរ នេះគិតត្រឹមខែសីហាតែប៉ុណ្ណោះ។ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៥នេះដែរសមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យម្នាក់ដ៏សកម្មក្នុងករណីជួញដូរគឿងញៀននៅក្នុងក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចយើងចាប់ឃាតខ្លួន ខណះរូបគេកំពុងតែធ្វើសកម្មភាពជួញដូរគឿងញៀននៅក្នុងកន្លែងអិនធីនេតមួយកន្លែងដែលយីហោ៧៧ស្ថិតនៅក្នុងភូមិតាភុល
សង្កាត់សាលាកំរើកក្រុង ខេត្តសៀមរាប ជនសង្ស័យរូបនេះមានឈ្មោះឃឹមខេមរ៉ា ភេទប្រុសអាយុ២១មានមុខរបរមិនពិតប្រាកដស្នាក់ក្នុងភូមិតាភុល សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ហើយធ្វើការឆែកឆេររកឃើញគឿងញៀនចំនួន២០កញ្ចប់តូច ស្មើនឹងទម្ងន់៤,២ក្រាមផងដែរ ហើយក្រោយមកសមត្ថកិច្ចបានបញ្ជូនមកកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសួរនាំបន្ត។លោកវរសេនីយ៍ទោ បានបន្តទៀតថាក្រោយពីធ្វើការសួរនាំរួចមកសមត្ថកិច្ចបានកសាងសុំណុំរឿងជនសង្ស័យហើយរួមនិងវត្ថុតាងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរុ។ដោយគឿនវ៉េត


































