មាន​ភ្លៀង​ធំ​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ដួលរលំ​ផ្ទះ​ប្រជាពលរដ្ឋ​៣០​ខ្នង​នៅ​ស្រុក​រមាសហែក​

0

​ខេ​ត្ត្ត​ស្វាយរៀង​÷​កាលពី​ម៉ោង​១៥.០០​នាទី​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ខេត្តស្វាយរៀង​មាន​ភ្លៀង​ធ្លាក់​ធំ​មួយ​មេ​លាយឡំ​ទៅដោយ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​បណ្តាល​ឲ្យ​ដួលរលំ​របើក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង​នៅ​ស្រុក​រមាសហែក​និង​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​លោក​អធិការនគរបាល​ស្រុក​រមាសហែក​ឲ្យ​ដឹងថា ភ្លៀង​មាន​ខ្យល់​កន្ត្រាក់​នោះ​បណ្តាល​ឲ្យ​ដួលរលំ​ផ្ទះ​ទាំងស្រុង​ចំនួន​៦​ខ្នង​ក្នុងនោះ​ផ្ទះ​ធំៗ​៤​ខ្នង​ផ្ទះ​តូច​២​ខ្នង​និង​របើក​ដំបូល​របើក​ជញ្ជាំង​ប៉ើង​លោត​ចុះ​ពី​ជើង​សរសរ​ទាំងអស់​៣០​ខ្នង​និង​បណ្តាក​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់​ឈ្មោះ តូច ស្រី​ម៉ៅ ភេទ​ស្រី​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់ត្រាច​ឃុំ​កំពង់ត្រាច​រងFB_IMG_1441769765051FB_IMG_1441769757797គ្រោះ​ពេល​សុំ​ផ្ទះ​អ្នកភូមិ​ជ្រក​ភ្លៀង​នៅ​ភូមិ​ឈើភ្លើង​ឃុំ​កំពង់ត្រាច​ជាមួយគ្នា​។​ប្រភព​នោះបាន​បន្តថា ផ្ទះ​ដែល​រលំ​នោះ​នៅក្នុង​ឃុំ​ជ្រៃ​ធំ​និង​ឃុំ​កំពង់ត្រាច​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ​កម្លាំង​នគរបាល​ខេត្ត​ស្រុក​ចំនួន​៥៣​នាក់​កពុង​ចុះជួយ​ជុស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ដួលរលំ​កាលពី​ថ្ងៃទី​៨​ម្សិលមិញ​នៅតាម​មូលដ្ឋាន​ដែល​កើតហេតុ​។​ករណី​ខ្យល់​កន្ត្រាក់​ទី​២.​ថ្ងៃ​ដដែល​នោះ​នៅFB_IMG_1441769748385វេលា​ម៉ោង​១៥.៣០​នាទី​រសៀល​នៅ​ភូមិ​ត្រោក​ឃុំ​ឈើទាល​ស្រុក​ស្វាយជ្រំ​មាន​ដួលរលំ​ផ្ទះមួយ​ខ្នង​ដែលមាន​ទំហំ​ទទឹង​៦x៧​ម៉ែត​ជា​ផ្ទះ​របស់​ឈ្មោះ ឈុន សុខ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​និង​បណ្ដាល​ឲ្យ​រងរបួស​មន្ត្រីនគរបាល​ខេត្ត​ម្នាក់​ឈ្មោះ នៅ ផល្លា ដែល​នៅ​ជ្រក​ភ្លៀង​នៅផ្ទះ​កើតហេតុ​។​FB_IMG_1441769740666