ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៥លោកលីសារីអភិបាលរងខេត្តបន្ទាមានជ័យនិងលោកចាន់ហេងនិងអ្នកស្រីបេគីមម្ចាស់ស្ថាននីយ៍ប្រេងឥន្ធនះចាន់ហេងជាសប្បុរសជននិងក្រុមការងារចុះជួយក្រុងសិរីសោភ័ណ បានយកអំណោយយ៉ាងច្រើនទៅចែកជូនលោកតាមានអាយុជិត៩០ឆ្នាំរស់នៅគ្មានទីពឹងជាមន្ត្រីចូននិវត្តន៍។លោកលីសារីបានបានប្រសាសន៍ក្នុងការចែកអំណោយដល់លោកតានោះថាលោកតាមានឈ្មោះ អ៊ូសារឿនមានអាយុ៨៥ឆ្នាំរស់នៅភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លោកតាគាត់មានកូន២នាក់ម្នាក់ចូលធ្វើទ័ពឈរជើងនៅខេត្តឧត្តមានជ័យចំណែកម្នាក់ទៀតនៅកំពង់សិក្សា។លោកលីលារីបានបន្តថាលោកតាអ៊ូសារឿននៅឆ្នាំ១៩៧៩នោះលោកតាបានចូលបំរើការងារក្នុងមន្ត្រីរាជការរហូតមកលុះនៅឆ្នាំ១៩៩៥គាត់បានមករស់នៅខេត្តបន្ទាយមានជ័យធ្វើជាប្រធានប្រៃសណីយ៍រហូតចូលថ្ងៃនិវត្តន៍ដោយសារគាត់នៅមានកំលាំងបរិបូណ៍គាត់ក៏បាន
ចូលបំរើការងារក្នុងគណបក្សប្រជាជនកម្ពុជាបានចំនួន៧ឆ្នាំបន្តថែមទៀតដោយសារគាត់មិនអាចបំរើការងារបន្តទៀតបានទើបគាត់ឈប់រហូតមកដល់សព្វថ្ងៃនេះ។លោកលីសារីបានបន្តទៀតថាលោកតាអូ៊សារឿនគាត់គ្មានទីពឹងរស់នៅយ៉ាងលំបាកដោយជម្ងឺចាស់ជរា។ដោយលោកតាមានស្នាល្អៗក្នុងការបំរើជាតិរយះពេលជិត៣០ឆ្នាំកន្លងមកទើបលោកលីសារីនិងលោកចាន់ហេងសប្បុរសជននិងក្រុមការងារបាននាំយកអំណោយទៅចែកជូនលោកតាអ៊ូសារឿនមានអង្ក២ការុង មីុ៥កេះទឹកសីុអីវនិងទឹកត្រី២យួ និងសម្ភារះផ្សេងៗជាច្រើនមុខទៀតសរុបជាទឹកប្រាក់៨០មឺុនរៀលនិងថវិការ៥០មឺុនរៀលនិងជួយលោកតា១០មឺុនក្នុង១ខែបន្តទៀតផង
ដែលជាអំណោយរបស់លោកចាន់ហេងផ្ទាល់តែម្តង។លោកតាអ៊ូសារឿនក្រោយពីបានទទួលអំណោយពីលោកលីសារីនិងលោកចាន់ហេងជាសប្បរសជនរួចមកលោកបានលើកម្រាមដៃដប់លោកតាសូមបួងសួងដល់វត្ថសក្តិសិទ្ធក្នុងលោកសូមជួយបីបាច់ថែរក្សាដល់អស់លោកឲ្យបានជួបប្រទះនិងតែសេចក្តីសុខសេចក្តីចំរើននិងមានអាយុយឺុនយូនិងកុំឲ្យមានជម្ងឺបៀតបៀនឡើយក្នុងការបំពេញភារះកិច្ចជូនជាតិមាតុភូមិបន្ត៕




































