​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បង្ក្រាប​សង្វៀន​ជល់​មាន់​

0

​ខេត្តសៀមរាប​ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ក្នុង ការធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្សាន្ត​ខេត្តសៀមរាប​ទីក្រុង​បុរាណ​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដែលមាន លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ​វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាម​កាល​វេលា​ម៉ោង​១១​នា​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៥ ទីលានកីឡា​បក្សី​មួយកន្លែង ស្ថិតនៅ​Image5ភូមិ​អញ្ចាញ សង្កាត់ នគរធំ ក្រុង ខេត្តសៀមរាប ក្រោម​ការបញ្ជា ដឹកនាំ​របស់លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ និង ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ ដោយ​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត ចំនួន ២០​នាក់ ។Image7
​តាម​ការបញ្ជាក់​របស់ លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា បាន​ឲ្យ​ដឹងថា ក្នុងពេល​វេលា​ម៉ោង​ខាងលើ កម្លាំង សមត្ថកិច្ច​អាវុធហត្ថ បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីកន្លែង​សង្វៀន​ជល់​មាន់ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​០៤​នាក់
​ទី​១.​ឈ្មោះ ដន សំណាង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ សង្កាត់​ស្វាយដង្គំ​ទី​២.​ឈ្មោះ អ៊ឹម ម៉េង​ទី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក​ទី​៣.​ឈ្មោះ ហុង វ៉ា ភេទ ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ បោក​អ៊ុត នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​ទី​៤.​ឈ្មោះ ស៊ិន ហ៊ូ ភេទ ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ លក់ដូរ នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​ក្នុងនោះ​ដកហូត​បាន​នូវ​វត្ថុតាង រួមមាន ម៉ូតូ ០៨​គ្រឿង , រថយន្ត ០២​គ្រឿង , ស៊ុំ​ក្រុងមាន់ ០៩ , សង្វៀនមាន់ ចំនួន​០២​ខ្សែ , ច​ម្លឹ​ង​ដែក ២២​ដើម , មាន់​ជល់ ០៧​ក្បាល់ , កន្ត្រក់​ដាក់​មាន់ ០៩ ជញ្ជីង​ថ្លឹង​មាន់ ១ ។​Image2
បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់ នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំ​រឿន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​បន្ត ៕​ដោយ​គឿន​វ៉េ​ត​