​គ្រោះថ្នាក់​ចរាចរ​ណ៏​ស្លាប់​មួយ​និង​របួសធ្ងន់​មួយ​នៅ​ស្រុក​កំពង់រោ​ទ៏​

0

​ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​ភ្លាមៗ​រីឯ​អ្នករួមដំណើរ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​គួរអោយ​រន្ធត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​បន្ទាប់ពី​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង​១១៖៥០​នាទី​យប់​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៥​ស្ថិតក្នុង ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង​រោទិ៍​ខេត្តស្វាយរៀង​។ ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​សុខ ចន្ទ្រា អាយុ​២៥ ឆ្នាំ មុខរបរ​សន្តិសុខ​មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់​កោង​ឃុំ​កំពង់​ចក​ស្រុក​រំដួល​និង​អ្នករួមដំណើរ​មានឈ្មោះ​ឡា​ត់ ចន្ថា ភេទ​ប្រុស​អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បាទី​ក្រុង​បាវិត​។​12009737_402345983289461_1840437069486701740_n
​យោងតាម​សាក្សី​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ខ​ណះ​នោះ​ស្រាប់​តែមាន​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កវី​ស្តុ​នព​ណ៏​ខៀវ​អត់​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិច​មក​កើត​លើផ្លូវ​ជាតិ​លេខ​១​ក្នុង​ល្បឿន​លឿន​គោលបំណង​ឆ្ពោះទៅ​ក្រុង​បាវិត​ហើយ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​លឺ​សូរសំលេង​ដូច​រន្ទះបាញ់​ខែ​ចែ​ត្រ​រីឯ​មនុស្ស​និង​ម៉ូតូ​ខ្ទាត​ដួលរ​ណូ​ក​រណែល​តាមផ្លូវ​តែម្ដង​។​11781643_402345959956130_6768198534495877930_n
​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ក៏បាន​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​មក​អន្តរា​គម​ន៏​និង​លើ​ជនរងគ្រោះ​មកកាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ុន្តែ​អ​កុស​ស​ដោយ​បុរស​ឈ្មោះ​សុខ ចន្ទ្រា​រងរបួស​បែកក្បាល​ហូរឈាម​ធ្ងន់ធ្ងរ​ពេក​ក៏​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​។​
​ចំពោះ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​