បន្ទាយមានជ័យ:នគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើកឬឃាត់ខ្លួននិងបណ្តេញចេញនៅជនជាតិអូស្ត្រាលីម្នាក់ទៅអគ្គនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដែលស្នាក់នៅលើទឹកដីកម្ពុជាផុតកំណត់រយះជិតពីឆ្នាំ។
លោក បាន ធឿន នាយការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាជនជាតិអូស្ត្រាលីដែលត្រូវឃាត់ខ្លួនមានឈ្មោះម៉ាត់លីន ឡយរីឆាត(marlin Lloyd Richard)ភេទប្រុសកើតឆ្នាំ1952កាន់លិខិតឆ្លងដែនលេខN5219906ទិដ្ឋាការចូលថ្ងៃទី6សីហា2014ដោយផុតកំណត់ថ្ងៃទី6ខែកញា2014។
ការឃាត់ខ្លួនបុរសជាជនជាតិអូស្ត្រាលីរូបនេះធ្វើទ្បើងកាលពីម៉ោង11ថ្ងៃទី9កញ្ញា2015នៅក្រុងប៉ោយប៉ែតហើយបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនបន្តទៅរាជធានីភ្នុំពេញ។ការឃាត់ខ្លួននេះផងដែលធ្វើទ្បើងបន្ទាប់ពីក្រុមការងារចម្រុះទី7ប្រចាំខេត្តបន្ទាយមានជ័យចុះត្រួកពិនិត្យជនបរទេសកាលពីខែសីហាដោយពិនិត្យឃើញថាជនជាតិអូស្ត្រាលីខាងលើបានប្តើប្រាស់លិខិតឆ្លង់ដែនរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហួសសុពលភាពរយះពេលពីឆ្នាំ។
តាមការសាកសួរជនជាតិអូស្ត្រាលីនេះបានរៀបរាប់ថាខ្លួនបានចូលមកស្នាក់នៅក្រុងប៉ោយប៉ែតតាំងពីឆ្នាំ2014ហើយបានរៀបការនិងរួមរស់ជាមួយស្ត្រីខ្មែរម្នាក់បានកូនចំនួន2នាក់ដោយដើមឡើយមកស្នាក់នៅធ្វើការខាងកសិដ្ឋានតែបច្ចុប្បន្នមិនមានការងារធ្វើទេ។
ក្រោយការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីនិងមានការសម្រេចពីលោកស្នងការ អាត់ ខែក្នុងការបញ្ជូនជនជាតិអូស្ត្រាលីខាងលើទៅអគ្គនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឯរាជធានីភ្នុំពេញនារសៀលថ្ងៃទី9កញ្ញានេះតែម្តង់។
សូមបញ្ជក់ថាចាប់តាំងពីការចុះត្រួកពិនិត្យជនបរទេសនៅខេត្តបន្ទាយមានជ័យពីសំណាក់ក្រុមការងារចម្រុះរបស់អគ្គអន្តោប្រវេសន់៍ឃើញថាមានជនបរទេសជាច្រើនត្រូវបានឃាត់ខ្លួននិងបណ្តេញចេញ៕



































