ខេត្តកំពង់ឆ្នាំង៖ ផ្លូវគ្រួសក្រហមមួយខ្សែដែលបែកចេញពីផ្លូវជាតិលេខ៥៣ ចូលទៅផ្លូវបេតុងព្រលានយន្តហោះ ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ពេលនេះកំពុងជួសជុលដោយកងវិស្វកម្មអគញគបញ្ជាការបានប្រមាណ៨៥%ហើយ បន្ទាប់ពីរថយន្តដឹកថ្មធំៗមានទម្ងន់រាប់សិបតោនរបស់ការដ្ឋានកិនថ្មភ្នំទទឹង បានដឹកជញ្ជូនថ្មឆងកាត់បង្កអោយផ្លូវរងការខូចខាតកន្លងមក។ លោក គង់ ឃាង អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានអោយដឹងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះថា៖ បន្ទាប់ពីទូរទស្សន៍ក្នុងស្រុកបានធ្វើការ
រិះគន់ក្រុមរថយន្តដឹកថ្មរបស់ការដ្ឋានកិនថ្មភ្នំទទឹងនៅថ្ងៃទី០៩ ខែកញ្ញា នេះមក នៅថ្ងៃទី០៩ ខែកញ្ញានេះគេមិនឃើញរថយន្តដឹកថ្មរាប់សិបគ្រឿងនេះដឹកជញ្ជូនថ្មទៀតទេ បន្ទាប់ពីគេបានដឹកថ្មឆងកាត់ផ្លូវលេខ៥៣ ដែលមន្ទីរសាធារណការខេត្តបានហាមឃាត់កន្លងមកព្រោះតែខ្លាចខូចផ្លូវកៅស៊ូចាស់ ដែលមិនអាចទ្រទម្ងន់រយន្តដឹកថ្មរាប់សិបតោនតែនោះបាន។ប៉ុន្តែទន្ទឹមនឹងការផ្អាកការដឹកថ្មនេះ ក៏មានគេសុំដឹកថ្មនេះ៣ថ្ងៃទៀតផងដែរ តែលោកអនុប្រធានមន្ទីរសាធារណការខេត្តមិនហ៊ានសម្រេចទេ លោកអោយគេសុំឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងដោយខ្លួនឯងទៅ។
លោក គង់ ឃាង បានអោយដឹងទៀតថា៖ទន្ទឹមនិងការផ្សាយរិះគន់របស់ទូរទស្សន៍ក្នុងស្រុក នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ មន្ត្រីកងវិស្វកម្មកងក៏មានប្រតិកម្មផងដែរថា ផ្លូវគ្រួសក្រហម ដែលបែកចេញពីផ្លូវលេខ៥៣មកលើផ្លូវបេតុងព្រលានយន្តហោះ មិនបានរងការខូចខាតខ្ទេចខ្ទីដូចគេបានផ្សាយនោះទេ គឺកងវិស្វកម្មអគ្គបញ្ជាការបានជួសជុលអស់ហើយ។
ដើម្បីបញ្ជាក់អោយបានច្បាស់នៅប្រតិកម្មខាងលើនេះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២
០១៥ មន្ត្រីមន្ទីរសាធារណការខេត្ត និងក្រុមអ្នកសារព័ត៌មានយើងបានចុះទៅពិនិត្យមើលផ្លូវ
គ្រោះក្រហមមួយខ្សែខាងលើនេះ។ពេលទៅដល់យើងបានឃើញផ្លូវគ្រួសក្រហមនេះនៅចំ ណុចជាប់ផ្លូវបេតុងព្រលានយន្តហោះប្រមាណ១ពាន់ម៉ែត្រ កំពុងធ្វើការជួសជុសដោយកងវិស្វកម្ម ដោយឡែកផ្លូវមួយខ្សែនេះប្រមាណ៨៥%ទៀតត្រូវបានជួសជុលរួចហើយ។អ្វីដែលគេអាចបញ្ជាក់បាននោះគឺផ្លូវនេះមានការខូចខាតពីមុន ទើបមានការជួសជុសពេលនេះ។
តាមការជូនដំណឹង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ លោកប្រធានមន្ទី
រសាធារណការខេត្តបានកោះហៅ លោកប្រធានការដ្ឋានកិនថ្មភ្នំទាំងអស់មកប្រជុំ ណែនាំជាថ្មីក្នុងការហាមមិនអោយរថយន្តដឹកថ្មធ្ងន់ៗរាប់សិបតោនឆ្លងកាត់ផ្លូវ៥៣ និងអំពីផលប៉ះពាល់មួយចំនូនទៀតក្នុងការដឹកជញ្ជូនថ្មក្នុងខេត្តកំពង់ឆ្នាំងកន្លងមក៕



































