ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៥លោកឧត្តមសេនីយ៍អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យ លោកឃូពៅ អភិបាលស្រុកស្វាយចេក បានដឹកនាំកំលាំងការិយាល័យស្នងការខេត្ត អធិការនគបាលស្រុក និងកងកំលាំងកងទ័ព៥១៥អាវុធហត្ថស្រុកសរុបចំនួន១១៥នាក់ បានចុះជួយជួសជុលផ្ទះនិងប្រក់ស័ង្កសីជូនប្រជាពលរដ្ឋក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យចំនួន១៥ខ្នងដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៥ ចំនួន១៥ខ្នង លើ៤ភូមិ អស់ស័ង្កសី១១២សន្លឹកថវិការនេះដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិ
ចុះជួយខេត្តបន្ទាយមានជ័យ។លោកអាត់ខែមបានមានប្រសាន៍ក្នុងការដឹកនាំធ្វើផ្ទះជូនប្រជាពលរដ្ឋនោះថានៅថ្ងៃ
៨នោះមានភ្លៀងនិងអមដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនៅឃុំតាផូចំនួន១៥ខ្នងត្រូវរបើកស័ង្កសីខ្ទេចពេលនោះក៏មានសមិត្តកិច្ចនៅទីនោះចេញធ្វើអន្តរាគមន៍ដោយជួយសំរួលនិងជួយជញ្ជូនឈើនិងស័ង្កសីរៀបចំឲ្យបានល្អផងដែរ។លោកអាត់ខែមបានបញ្ជាក់ទៀតថាលុះនៅថ្ងៃទី៩ខែឆ្នាំដដែលនោះដោយមានការយកចិត្តទុកដាក់ពីលោកកែគឹមយ៉ានត្រូវឲ្យក្រុមការងារថ្នាក់ខេត្តចុះទៅជួយពលរដ្ឋកំពុងជួបប្រទះនូវគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់នេះ។
លោកអាត់ខែមក៏បានដឹកនាំកំលាំងចម្រុះមានចំនួន១១៥នាក់ជួយជួសជុលផ្ទះនិងប្រកស័ង្កសីជូនគាត់ដោយមិនគិតពីការនឿយហត់ទាំងថ្ងៃក្តៅហែងទាំងកំលាំងកាយចិត្តជូនប្រជាពលរដ្ឋ។ប្រជាពលរដ្ឋទាំង១៥គ្រួសារនោះដែលជួបប្រទះនូវខ្យល់កន្ត្រាក់នោះដោយមើលឃើញពីការយកចិត្តទុកដាក់របស់កងកំលាំងធ្វើផ្ទះជូនដល់គាត់ដោយមិនគិតខ្លាចពីការនឿយហត់នោះផ្ទះទាំង១៥គ្រួសារនោះបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងៗកងកំលាំងទាំងអស់ឲ្យជួបប្រទះនិងតែសេចក្តីសុខកំបីមានទុក្ខឡើយ៕



































