​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ជលផល​បាន​បញ្ជ​ឲ្យ​មន្ត្រីក្រោមឱវាទ​ខ្លួន​បង្កើន​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​ឲ្យ​ខ្លាំងខ្លា​បន្ថែម​ខណៈ​គេ​មើលឃើញថា បទល្មើស​នេសាទ​នៅតែ​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​

0

ខេត្តសៀមរាប លោក អេង ជា​សាន្ត ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​នៅក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ​របស់ខ្លួន​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​តំបន់​ស្រុក​សូទ្រ និគម​និង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៨​ខែកញ្ញា​បាន​បញ្ជ​ឲ្យ​មន្ត្រីក្រោមឱវាទ​ខ្លួន​បង្កើន​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​ឲ្យ​ខ្លាំងខ្លា​បន្ថែម ជាពិសេស​គឺ​ត្រូវ​បង្ក្រាប់​ឲ្យ​បាន​ដាច់ខាត​នូវ​រាល់​ឧបករណ៍​នេសាទ​ដែល​ចាប់យក​កូន​ត្រី​តូចៗ​ទៅ​ឲ្យ​ត្រី​ឆ្តោ​ស៊ី​ដូចជា​អួន​ស្បៃ​មុង​ដាក់​ភ្លើង​ព័ណ៌​ជាដើម​។​IMG_1457
​លោក​បាន​បញ្ជាក់ថា ជំហាន​ដំបូង​ទី​១​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​បង្ក្រាប់​អួន​ស្បៃ​មុង​ដាក់​ភ្លើង​ព័ណ៌​យក​ត្រី​តូចៗ ទី​២​បង្ក្រាប់​នូវ​រាល់​សកម្មភាព​ដឹកជញ្ជូន​កូន​ត្រី​ឆ្តោ​មកពី​ប្រទេសជិតខាង​ចូលមក​កាន់​តំបន់​យើង​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទី​៣​ចុះបង្ក្រាប​កន្លែង​ចិញ្ចឹម​ត្រី​ឆ្តោ​នៅតាម​បែរ និង​ស្រះ​ដោយផ្ទាល់​។​IMG_1480
​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​បាន​ប្តេជ្ញា​ថា និង​ខិតខំ​អនុវត្ត​ភារកិច្ច​ដែល​ថ្នាក់លើ​ដាក់ជូន​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​លោក​ស្នើ​ឲ្យ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​មានការ​ចូលរួម​ពីព្រោះ​អាជ្ញាធរ​និង​សហគមន៍​ជា​អ្នក​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។​
​លោក​បាន​បញ្ជាក់ថា​ប្រសិនជា​អាជ្ញាធរ​និង​សហគមន៍​មិន​ចូលរួម​ទេ វា​ពិ​កបាក​ខ្លាំងណាស់​ក្នុង​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ទទួលបាន​ជោគជ័យ​។​IMG_1495
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​ម៉ិ​ញ​ប៊ុនលី មន្ត្រី​សម្របសម្រួល​កម្មវិធី​តំបន់​បឹង​ទន្លេសាប​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​បាន​គាំទ្រ​ចំពោះ​កា​លើកឡើង​របស់លោក​ព្រិ​ន្ទ​សា​វិ​ន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​។​

​លោក​បាន​បញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​រំសាយ​ចោល​ឡូ​តិ៍​នេសាទ​ទាំងអស់​ក្នុង​បឹង​ទន្លេសាប​ហើយ​បានប្រគល់​តំបន់​មួយចំនួន​ទៅ​ឲ្យ​សហគមន៍​អ្នកគ្រប់គ្រង​និង​អភិ​ក្ស​ដូច្នេះ​បញ្ហា​បទល្មើស​នេសាទ​នេះ​យើង​តែ​រួបរួមគ្នា​ទើប​ទទួលបាន​ជោគជ័យ​។​ចំណែករ​កណី​ត្រី​ឆ្តោ​លោក​គិតថា ដើម្បី​បង្ក្រាប​ទទួលបាន​ជោគជ័យ​លុះត្រាតែ​សមត្ថកិច្ច​នៅតាម​ច្រក​នាំចូល​ធ្វើការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​មុន​សិន​។​លោក​ពន្យល់ថា បើ​សមត្ថកិច្ច​នៅតាម​ច្រក​បណ្តោយ​ឲ្យ​នាំចូល​កូន​ត្រី​ឆ្តោ​ហើយ​បានដាក់​ចិញ្ចឹម​ពេញ​ផ្ទែ​ទឹក​ហើយ​នោះ​ប្រាកដ​ណាស់​ថា ពិ​កបាក​ក្នុងការ​បង្ក្រាប់​។​ដោយ​គឿន​វ៉េ​ត​IMG_1468IMG_1454