រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង14 និង30នាទីថ្ងៃទី29 ខែមេសា ឆ្នាំ2014 នៅចំណុចផ្លូវទន្លេសាប ស្ថិតក្នុងក្រុមទី11 ភូមិទី1 សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្ដាលអោយរងរបួសធ្ងន់ស្រាល12 នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តដឹកដីបានបុកជាមួយនិងរម៉កកង់បី។ រថយន្តដឹកដីដែលជារថយន្តបង្កហើយបានបើកបុករម៉កកង់បីនោះរថយន្តកូរ៉េម៉ាក់គា ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-1407 (រថយន្តដឹកដី) ចំណែករម៉កកង់បីម៉ាក់ ផ្លើស ពណ៍ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1D-0272 ។ បើតាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញរម៉កកង់បីបានជីះគ្នាជាច្រើនអ្នកបើកបរក្នុងទិសដៅពីកើ
តទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកដីបានបើកបរក្នុងល្បឿនលឿនច្រាស់ទិសគ្នាពីលិចមកកើត ហើយក៍ជ្រុលចង្កូតបុករម៉កកង់បីចំពីមុខពេញទំហឹងបណ្ដាលអោយរម៉កប៊ើងឡើងលើបណ្ដាលអោយអ្នកបើកបររម៉កខ្ទាតចេញរងរបួសធ្ងន់ចំនួន4នាក់ចំណែក8នាក់ទៀតរងរបួសស្រាលហើយនៅក្នុងរម៉កនោះក៍មានក្មេងតូចរងរបួសផងដែរ។
ជនរងគ្រោះដែលជាអ្នកបើករម៉កកង់បីរងរបួសធ្ងន់នោះឈ្មោះ សុះ ស្លៃ ម៉ាន ភេទប្រុស អាយុ59 ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី11 ភូមិ1 សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិ ក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះត្រូវបានប្រជាពលរដ្ធនិងអ្នកធ្វើដំណើរបានហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនរថយន្តនិងរម៉កកង់បីត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគបាលជ្រោយចង្វាដើម្បីរងចាំភាគីទាំងសងខាងចូលដោះស្រាយគ្នាតាមច្បាប់៕