សៀមរាប៖ ទីតាំងបើកល្បែងហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែងដែលសំងំរកស៊ីជា យូរណាស់មកហើយ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះព័ទ្ធចាប់ទាំងព្រឹកឃាត់ខ្លួន មនុស្សប្រុសស្រី៦នាក់ ទូហ្គេមបាញ់ ត្រី១គ្រឿង ម៉ូតូ៣គ្រឿង ប្រាក់
និងសម្ភារមួយ ចំនួនទៀត ពាក់ព័ន្ធនឹងការរកស៊ីបើក ល្បែងហ្គេម ។
ករណីចុះបង្ក្រាបទីតាំងបើកហ្គេមខុស ច្បាប់នេះ បានធ្វើឡើងនៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅផ្ទះរបស់ឈ្មោះ ចាន រស្មីភេទ ស្រី អាយុ៣២ឆ្នាំ ស្ថិតជាប់បណ្ដោយផ្លូវជាតិ លេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ហុង ប៊ុនហាវនាយការិយាល័យ ព្រហ្មទណ្ឌកំរឹតស្រាល ប្រតិបត្ដិការនេះសមត្ថ កិច្ចដកហូតទូហ្គេមប្រភេទបាញ់ត្រីចំនួន ១គ្រឿង ម៉ូតូ៣គ្រឿង ប្រាក់ខ្មែរនិងឃាត់ខ្លួនមនុស្ស ៦នាក់ ប្រុស៥នាក់ ស្រី១នាក់ ដែល នមុស្សទាំង៦នាក់នេះ មានអ្នកលេង ៥នាក់ និង អ្នកលក់កាក់១ម្នាក់ជាស្រី ។
លោក ហុង ប៊ុនហាវ នាយរងការិយាល័លព្រហ្ម ទណ្ឌកំរឹតស្រាលដែលដឹកនាំកម្លាំងចុះបង្ក្រាប បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ និងមានការណែនាំពី លោកអធិការនគរបាលក្រុង ក៏ដូចជា គណៈបញ្ជាការឯកភាពក្រុងកម្លាំងជំនាញ បានចុះស៊ើបអង្កេតឈានដល់ការចុះ បង្ក្រាបនៅផ្ទះបើកល្បែងហ្គេមជាក់ស្ដែង នៅទីតាំងបើកហ្គេម ខុសច្បាប់តែម្តង ។
លោកបានប្រាប់បន្ដថា ក្នុងនាមជាអ្នកអនុវត្ដច្បាប់ និងមានការ ណែនាំពីលោកអធិការនឹងស្នើសុំឱ្យលោក នាយប៉ុស្ដិ៍ត្រូវតែពិនិត្យទីតាំងបើកហ្គេម គ្រប់កន្លែងឡើងវិញ បើពិនិត្យឃើញថា គ្មានច្បាប់អនុញ្ញាត ត្រូវរាយការណ៍ ហើយទីតាំងបើកហ្គេមខ្លះដែលមានច្បាប់ អនុញ្ញាតក៏ត្រូវមានការណែនាំដែរ ព្រោះពេលខ្លះ ទីតាំងបើកហ្គេម នោះដែរ ក្លាយទៅជាកន្លែងសេពគ្រឿងញៀន និង ជាដើមចមនៃការកើតមានបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានផងដែរ ៕

ដោយ ខេង ឧត្តម


































![S1420001.MP4_snapshot_00.02_[2015.09.09_23.11.37]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/09/S1420001.MP4_snapshot_00.02_2015.09.09_23.11.37.jpg?resize=448%2C252&ssl=1)
