ខេត្តបន្ទាយមានជ័យ៖យោធាសឹករងរងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងមុងសង្ស័យតែកើតជម្ងឺខ្យល់គ។យោធានោះត្រូបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៥នៅក្នុងបន្ទាយសឹករងស្រុកថ្មពួក ស្ថិតក្នុងភូមិថ្មដែកកេះឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។មន្ត្រីយោធាសឹករងម្នាក់បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះពេក ម៉ៅ ភេទប្រុសអាយុ៤៨ ជាយោធាផ្នែកសឹករង មានឋាន:ជាព្រិន្ទបាលឯក មានទីលំនៅ ភូមិឡតេ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។មន្ត្រីយោធាសឹករងនោះបាននិយាយបន្តទៀតថាមុនពេលកើតហេតុឈ្មោះពេកម៉ៅនេះគ្មានកើតជម្ងឺអ្វីនោះទេសុខភាពនៅមាំមួនលុះពេលបាយថ្ងៃត្រង់រួចជនរងគ្រោះបានចូលដេកធម្មតាលុះនៅម៉ោងជិត៥ល្ងាចដោយដេកយូពេកក្រុមគ្រួសារបានទៅដាស់ស្រាប់តែពេលនោះជនរងគ្រោះបានស្លាប់បាត់បង់ជិវិតទៅហើយមិនដឹងស្លាប់ពីថ្មើរណាចង់ររឹងបាត់ទៅហើយ។យោធានៅទីនោះបានពិនិត្យសពបានឲ្យដឹងថាជនរងគ្រោះប្រហែលស្លាប់ដោយសារជម្ងឺខ្យល់គសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសព៕