ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥ប្រជាពលរដ្ឋចំនួន១៥គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់អស់ផ្ទះសំបែងចំនួន១៥ខ្នងនៅល្លាចថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៥នៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនោះបានទទួលអំណោយពីកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ។លោកលីសារីប្រធានខាកាកបាទកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាដោយមានការនែនាំពីលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យលោកបានឲ្យក្រុមការងារថ្នាក់ខេត្តទាំងអស់មេត្តាចុះជួយប្រជាពលរដ្ឋណាដែលកំពង់ជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិដូចជារងគ្រោះដោយខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់និងគ្រោះថ្នាក់ផ្សេងៗទៀត។លោកលីសារីបានបន្តទៀតថាលោកកែគឹមយ៉ានគាត់បានយកថវិការផ្ទាល់ខ្លួនយ៉ាងច្រើនតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យទៅចែកជូនប្រជាពលរដ្ឋណាដែលបានជួបគ្រោះធម្មជាតមិនថាតិចរឺច្រើននាក់គឺចែកទាំងអស់ដោយមិនប្រកាន់នូវនិនាការនយោបាយអ្វីទាំងអស់។លោកលីសារីបានមានប្រសាសន៍បន្តទៀតថាលុះនៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥លោកលីសារីបានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យមួយក្រុមបានយកអំណោយរបស់សាខាកាកបាទក្រហមយ៉ាងច្រើនទៅចេកជូនដល់ពលរដ្ឋដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី៨កន្លងមកនេះចំនួន១៥គ្រួសារនៅក្នុវត្តតាផូ ក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូ មីុមួយកេះ ទឹកត្រីនិងទឹកសីុអីុវ៦ដប ត្រីខ៥កំប៉ុង ប៉ាតង់មួយ ទឹកសុទ្ធ៤យួរ ក្រោយពីបានទទួលអំណោយរួចមកប្រជាពលរដ្ឋទាំង១៥គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះបានថ្លែងអំណអរគុណដល់មន្ត្រីសាខាកាកបាទក្រហមទាំងអស់ដែលបានយកអំណោយមកចែកដល់ពួកគាត់ដែលកំពុងខ្វះខាតស្បៀងយ៉ាងខ្លាំង៕