​ម៉ូតូ​១​គ្រឿង​ត្រូវបាន​នគ​បាល​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​ក្រុម​ចោរលួច​យក​ពី​ក្រុង​ប៉ោយប៉ែត​

0

ខេត​ត្ត​បន្ទាយមានជ័យ​៖​ម៉ូតូ​១​គ្រឿង​ត្រូវបាន​នគ​បាល​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​ក្រុម​ចោរលួច​យក​ពី​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​កន្លងមកនេះ​។​លោក សិទ្ធ ឡោះ ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្តាល​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹងimage​នៅ​ព្រឹក ថ្ងៃទី​១០ ខែសីហា​នេះ​ថា​ប្រតិបត្តិការ​ចាប់ចោរ​កាច់​យក​ម៉ូតូ​រូ​ន​នេះ​ធ្វើឡើង​ដោយ​តាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​លោក​បានដាក់​បទបញ្ជា​យ៉ាង​តាំង​រឹង​បញ្ហា​ឲ្យ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​បទល្មើស​ផ្សេងៗ ដែល​កើតឡើង នៅក្នុង​មូលដ្ឋាន​នានា​។​ជាក់ស្តែង​នគ​បាល​ព្រហ្ម​ទ័​ណ្ឌ​កំ​រឹត​ធ្ងន់​បានធ្វើការ​ស្រាវជ្រៀវ​ឈានដល​ឃាត់ខ្លួន​ជា​ចោរ​កាច់ក​ម៉ូតូ​បាន​ម្នាក់​នៅ​ខេត្តសៀមរាប​រួច​បានប្រគល់​ម៉ូតូ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ស្នងការ​ខេត្ត​។​លោក​សិទ្ធ​ឡោះ​បាន​បន្តទៀតថា ម្ចាស់​ម៉ូតូ​មានឈ្មោះ​ហឿន វ៉ាន់​យ៉ាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ នៅ​ថ្ងៃកើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ម្ហូបអាហារ នៅក្នុង​ផ្សារ​ត្រី ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បាន​ចត​ម៉ូតូ​នៅ មុខ​ផ្សារ មាន​ប្រជុំជន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1J-4234 ខ្លួន​បាន​ចូល​ទិញ​ម្ហូប​ប្រមាណ​១ ម៉ោង ស្រាប់តែ​ទិញ ម្ហូបអាហារ​ហើយ ក៏​មក​យក​ម៉ូតូ ស្រាប់​អត់​ឃើញ​បាន​ស្រែក​ឆោឡោ​រក​ម៉ូតូ​តែម្តង​ភ្លាមនោះ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយប៉ែត បាន​អន្ត​រាមន៍ តែ​មិនឃើញ​ឡើយ ខ្លួន​បាន​ទៅ​ដាក់ពាក្យ បណ្តឹងបន្ថែម​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ម៉ូតូ​ខ្លួន​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​បាន​និង​កសាង​សំណំ​រឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាមច្បាប់ តែ​ចំពោះ​ម៉ូតូ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ផងដែរ ៕​image