​សុំ​លុយ​ប្រពន្ធ​១៧០​ដុល្លារ​សង​គេ​តែ​ចាយ​អស់​ប្រពន្ធ​ស្តី​ឲ្យ​បន្តិចបន្តួច​អន់ចិត្ត​ចងក​សម្លាប់ខ្លួន​

0

 ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ដោយសារ​ប្រពន្ធ​ខឹង​ស្តីបន្ទោស​ឲ្យ​រឿង​សុំ​លុយ​យកទៅ​សង​គេ​ប៉ុន្តែ​ចាយ​អស់​មិនដឹង​មូលហេតុ​។​ករណីនេះ​បានកើត​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៥​ស្ថិត​ក្នុងភូមិ លាភ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប20150909_101424 ខេត្ត ស្វាយរៀង​។​បើតាម​ប្រពន្ធ​ជ​រងគ្រោះ​ខាង​បាន​ឲ្យ​ដឹងថា ប្តី​របស់​នាង​មានឈ្មោះ ចាន់ រដ្ឋា អាយុ ២៥ ឆ្នាំ មានមុខ​របរ​ជាង​ជុស​ជុល​ម៉ូតូ​មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​មុន​ថ្ងៃ​កើត​២​ថ្ងៃ​ប្តី​របស់គាត់​បាន​សុំ​លុយ​១៧០​ដុល្លារ​ដោយ​ប្រាប់ថា យកទៅ​សង​គេ​ប៉ុន្តែ​ប្តី​របស់​នាង​មិនបាន​សង​ទេ​មិនដឹង​មូលហេតុ​អី​ចាយលុយ​អស់​ក៏​នាង​ស្តីបន្ទោស​បន្តិចបន្តួច​រួច​ក៏​ចូលដេក​លុះដល់​ព្រឹក​ឡើង​ឃើញ​ប្តី​ចងក​និង​ណា​នង​ផ្ទះ​ស្លាប់ទៅ​ហើយដោយ​ពុំ​ដឹង​មូលហេតុ​ខឹង​អ្វី​នោះទេ​។​បើតាម​បងស្រី​ជន​រង​វិញ​បាន​ឲ្យ​ដឹងថា មុន​ថ្ងៃកើតហេតុ​គាត់​បាន​ជួប​ប្អូន​របស់​ហើយ​ប្អូន​របស់គាត់​បាន​ប្រាប់ថា​ពិបាកចិត្ត​ណាស់​ចង់តែ​ទៅ​នៅ​វត្ត​ទេ​បង​ជនរងគ្រោះ​និយាយ​ទៅវិញ​ថា នៅ​វត្ត​ធ្វើ​អី​ទៅ​នៅផ្ទះ​បង​ក៏​បានដែរ​។​ប្រភព​ខាងលើ​បន្តទៀតថា មិនដឹងថា​ប្អូនប្រុស​របស់គាត់​មាន​អ្វី​បានជា​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​យ៉ាងដូច​ច្នេះ​គ្រាន់តែ​ដឹងថា​ប្អូន​ពិបាកចិត្ត​តែ​ប៉ុ​ណ្តោះ​។​ក្រោយ​មានការ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​និង​ពិនិត្យ​ទៅលើ​សាកសព​ពុំមាន​ឃើញ​មាន​ស្លាកស្នាម​អ្វី​នោះទេ​គឺ​ចងក​សម្លាប់​ខ្លួនឯង​ដោយ​យក​ខ្សែ​គោ​ចងទៅ​និង​ណា​នង​ផ្ទះ​បន្ទាប់ពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​20150909_100834 20150909_101424 IMG-20150909-WA0003