​ ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​លួច​គោ បញ្ជូន​ឲ្យ​សមត្ថកិច្ច​ស្រុក​ចំការលើ​ចាត់ការ​តាមច្បាប់​

0

កំពង់ធំ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ពីបទ​ធ្វើ​សកម្មភាព លួច​គោ និង​ក្របី​ពី​ស្រុក​ចំការលើ​គេចខ្លួន​មក​ស្រុក​បារាយណ៍ ត្រូ​វា​បាន​កម្លាំង​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​ប៉ុស្តិ៍ រដ្ឋបាល​គគី​ធំ ស្រុក​បារាយណ៍ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២០.០០​នាទី ថ្ងៃទី​៩​ខែ​ក​ញា្្​ឆ្នាំ​២០១៥ ។
​យោងតាម​សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា ក្រោយពី​. ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ចោរលួច​គោមួយ​ក្បាល និង​ក្របី​២​ក្បាល នៅ​ភូមិ​៨៥ ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ទើប​សម​ត្ង​កិច្ច​បានដាក់​កម្លាំង​ពួន​ចាំ​ស្ទាក់ចាប់​ជនសង្ស័យ ឈ្មោះ មែន ធាង​. ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មាន​មុន​របរ​ចោរលួច​ដោយ​ជណ​នា​ញ កន្លងមក​ពុំ​ដែលមាន​សមត្ថកិច្ច​ណា​ចាប់​បានទេ ទើបតែ​ពេលនេះ​អស់​ល​ក្ខ័ ទើប​ជាប់​ខ្នោះ​សមត្ថ​កិ​ច្វ​។​

​លោក​បង​:​សេនីយ៍​ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ទទួលបន្ទុក​ព្រហ្ម​ទ​ណ្ទ​បាន​ឲ្យ​ដឹងថា ក្រោយពី ទួលបាន​ព័ត៌មាន​ពី​ករណី​ខាងលើ លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​អធិការ​និង​ប៉ុស្តិ៍​រដ្ឋបាល ចាំ​ស្ទាក់ ចាប់​ជនសង្ស័យ នោះ ចំនុច អូរ​តា​ពៅ ខាងជើង​ភូមិ​ល្បើក ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចាប់បាន​ជនសង្ស័យ ព្រមទាំង​បាន ដកហូត​វត្ថុតាង ក្រ​បិ​២​ក្បាល គោមួយ​ក្បាល រួមទាំង​ជនសង្ស័យ ដើម្បី​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ដើម្បី​ចាត់​កាត​តាមច្បាប់​. ចំណែក គោក្របី ត្រូវបាន​ស្រាវជ្រាវ​រក​ម្ចាស់ ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។​IMG-20150910-WA0033 IMG-20150910-WA0031