បន្ទាយមានជ័យ៖ប្រជាពលរដ្ឋចំនួន15គ្រួសារក្នុងភូមិចំនួន5នៃឃុំតាផូស្រុកស្វាយចេកដែលទទួលរងរងគ្រោះដោយខ្យល់កន្ត្រាក់បើុងដំបូលផ្ទះ15ខ្នង់កាលពីថ្ងៃទី8កញ្ញា2015កន្លងទៅបន្ទាប់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកំលាំងចុះសាងសង់រួចរាល់ត្រូវបានលោក លី សារី ប្រធានសាខាកាកបាតក្រហមនាំយកអំណោយចែកជូននាព្រឹកថ្ងៃទី 10កញ្ញា2015។
លោក លី សារី ប្រធានសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយមានការយកចិត្តដាក់ គិតគូសុខទុកប្រជាពលរដ្ឋ ពីសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដោយបានធ្វើការណែនាំ ដល់សាខាកាកបាតក្រហមគ្រប់ខេត្តក្រុង ត្រូវនាំយកអំណោយសង្គ្រោះបន្ទាន់និងអោយឆាប់រហ័សដល់ពលរដ្ឋដែលរងគ្រោះធម្មជាតិផ្សេងៗ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។
ជាមួយគ្នានោះលោកក៍បានពាំនាំការសួរសុខទុក្ខ ពីសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ពលរដ្ឋដែលកំពុងរងគ្រោះទាំង15គ្រួសារ។
លោក លីសារី បន្តប្រាប់ថា: អំណោយកាកបាតក្រហមដែលត្រូវនាំយកមកចែកចាយពលរដ្ឋរងគ្រោះ ដោយខ្យល់ព្យុះកន្ត្រាក់នាពេលនេះរួមមាន អង្ករ25គីឡូក្រាម មី1កេះ ទឹកត្រី3ដប ទឹកស៊ីអីវ 3ដប ប្រេងឆា1ដប និងតង់កៅស៊ូ1។
លោកបានបន្តពលរដ្ឋទាំង15គ្រួសារត្រូវបានរងគ្រោះដោយខ្យល់កន្ទ្រាក់បើុងដំបូលផ្ទះកាលពីរសៀលថ្ងៃទី8កញ្ញា2015តែការខូចខាត់នេះត្រូវលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងជាក្រុុំការងារចុះជួយស្រុកស្វាយចេកបានដឹកនាំកំលាំងកាលពីម្សិលមិញថ្ងៃទី9ជួយសាងសង់លំនៅដ្ឋានទាំង15ខ្នងឡើងវិញរួចរាល់អសហើយដោយលំនៅដ្ឋានខ្លះបានប្រែក្លាយពីដំបូលស្បូវទៅសង្ក័សីជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹម យ៉ាន។
ក្រៅពីនាំអំណោយចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់លោក លី សារី បានចុះសួរសុខទុកដល់លោកមេឃុំតាផូដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ៕