​បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​មន្ត្រី​នគ​បាល​អនុវត្ត​ប្រកាស​តាម​ឋានានុក្រម​បណ្ឌិត្យសភា​នគ​បាល​កម្ពុជា​

0

​ខេត្តបន្ទាយមានជ័យ៖ ​ល្ងាច​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បាន​បើក​វគ្គ​បណ្តុះបណ្តាល​តាម​ឋាន​នុ​ក្រម​បណ្ឌិត្យសភា​នគ​បាល​ជាតិ​កម្ពុជា​ដល់​មន្ត្រី​នគ​បាល​ចំនួន​២១៩​នាក់​។​វគ្គ​បណ្តុះបណ្តាល​នេះ​មានការ​ចូលរួម​លោកនាយ​ឧ​ត្ត​សេនីយ៍​សេង​ផល្លី ប្រធានimage (4)​បណ្ឌិត្យសភា​នគ​បាល​កម្ពុជា លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​។​លោក​សេង​ផល្លី​បាន​មានប្រសាសន៍​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្តល់​ឨ​កាស​ដល់​មន្ត្រី​នគ​បាល​ជាតិ​និង​មន្ត្រី​ពន្ធនាគារ​ទទួលខុសត្រូវ​ក្នុង​កិច្ច​ប្រ​តិ្ត​ការ​ឲ្យ​មាន​សមត្ថភាព មាន​សី​លធ​ម៍​វិជ្ជាជីវៈ​និង​គោរព​វិន័យ​បានល្អ ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​បណ្ឌិត្យសភា​នគ​បាល​កម្ពុជា​របស់​ក្រសួងមហាផ្ទៃ​នេះ​។​លោក​បាន​បន្តទៀត​ថាវ​គ្គ​បណ្តុះបណ្តាល​តាម​ឋានានុក្រម​មាន​៣​កម្រិត​១​សំដៅលើ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ចំណុះ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​សំដៅលើ​ថ្នាក់ដឹកនាំ​កា​រិ​យា​ល័​ចំណុះ​នាយកដ្ឋាន​នៃ​អគ្គ​នា​ដ្ឋា​ន​ពាក់ព័ន្ធ​ដ៏ទៃទៀត​២​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​និង​ធ្វើការ​វាយ​តំលៃ​លក្ខណៈសម្បត្តិ​ដល់​មន្ត្រី​ក្រោម​ឨ​វាទ​ដែលជា​មុខសញ្ញា​ត្រៀម​បំរុង​បន្តវេន​ដឹកនាំ​ក្នុង​ឋានានុក្រម​ទាំង​៣​កំរិត​ក្នុងការ​ជ្រើសរើស​មក​ចូល​សិក្សា​មុន​និង​ឲ្យ​ក្លាយជា​មន្ត្រី​គំរូ​មាន​ស្នាដៃ​ឆ្នើម​និង​គោរព​វិន័យ​ល្អជា​ថ្នាក់ដឹកនាំ​ឬ​មន្ត្រី​ត្រៀម​បំរុង​សម្រាប់​តែងតាំង​មុខតំណែង​មា​នស​មិ​ត្ថ​ភាព​និង​សីល​ធ​ម៍​វិជ្ជាជីវៈ​៣​គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ផ្តល់​អាទិភាព​ទៅលើ​សិក្ខាកាម ជ័យលាភី​ដែល​បានទទួល​វិញ្ញាបនបត្រ​សិក្សា​ពី​វគ្គ​បណ្តុះបណ្តាល​តាម​ឋានានុក្រម​ទាំង​៣​កម្រិត​នេះ​។​លោក​បាន​បញ្ជាក់ទៀតថា​ទទួលបាន​រៀន​វគ្គ​បណ្តុះបណ្តាល​នេះ​រួចមក​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​និង​ធ្វើ​ការណែនាំ​បន្ត​ឲ្យ​បាន​ទូលំទូលាយ​ព្រមទាំង​ជំរុញ​ការអនុវត្ត​សារា​ចរណ៍​ណែនាំ​នេះ​តាម​ភារកិច្ច​រៀងខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​៕​image (1)