បច្ចុប្បន្ននៅក្នុងស្រទាប់យុវយ័នៅតាមមូលដ្ឋានត្រូវបានមើលឃើញពីសកម្មភាពខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាគ្រឿងញៀនបើទោះបីរាជរដ្ឋាភិបាលបានធ្វើសមកម្មភាពផ្សព្វផ្សាយគ្រប់បណ្តាញសារពត៏មានក្នុងស្រុកហើយក្នុងនោះមានទាំងក្រុមហ៊ុនផលិតកម្មវិធីបទចម្រៀងផ្សេងៗក៏បានផ្សព្វផ្សាយកុំឲ្យយុវយ័ប្រើប្រាស់គ្រឿងញៀនផងដែរ ។
គេសង្កេតនៅតាមមូលដ្ឋានការប្រើប្រាស់គ្រឿងញៀនមានយុវយ័ជាច្រើនបានប្រើប្រាស់នៅសារធាតុញៀនដែលសូម្បីតែខ្លួនគេក៏ស្ទើមិនបានដឹងខ្លួនគេកំពង់ប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម និងពេលខ្លៈគេងុបងុលដោយសារបក្សពួក បានអូសទាញដោយមិនដឹងខ្លួន ។
មានយុវយ័ខ្លៈមិនត្រឹមតែធ្លាក់ខ្លួនជាអ្នកញៀនថ្នាំប៉ុណ្ណោះតែពួកគេបានក្លាយខ្លួនទៅជាអ្នកជួញដូរក្នុងមូលដ្ឋានយ៉ាងសកម្មដោយពួកគេយកលេះជីវភាពមកនិយាយ តាមពិតពួកគេបានធ្លាក់ខ្លួនដោយការភ្លេចខ្លួនដោយមិត្តភក្រ័គេអូស ទាញ រហូតគេដើរលើផ្លូវត្រូវតែរកវិធីរកលុយពីការជួញដូរនេះវិញដើម្បីគេបាន លុយទិញថ្នាំមកសេពវិញ ។ សព្វថ្ងៃសមត្ថកិច្ចលោកប្រឹងបង្ក្រាបនិងចាប់ក្រុម ជួញដូរតែពេលខ្លៈពេលដល់ស្ថាបន័ច្បាប់ទោសពួកគេបានក្លាយមកជាអ្នករងគ្រោះដែលតម្រូវឲ្យដោះលែងវិញ ជាហេតុឲ្យក្មេងទាំងនោះមកធ្វើសកម្មភាព ជាថ្មីហើយមានបទពិសោធន៏ជាងមុនទៅទៀតពិបាកក្នុងការបង្ក្រាប ។តែថ្មីៗនេះ ស្ថាបន័តុលាការត្រូវបានគេដឹងថាក្រុមប្រើប្រាស់ឬជួញដូរគ្រឿងញៀនបើមានភស្តាងច្បាស់មិនអាចដោះលែងក្រោម២ឆ្នាំនោះទេ ។
ក្រុមជួញដូរឬប្រើប្រាស់បានពង្រីកខ្លួនគ្រប់ភូមិ និងប្រើប្រាស់គ្រឿងញៀន ខុសមុននិងច្រើនជាមុនដោយឥឡូវពួកគេមានជាលក្ខណៈជាប្រពន្ធ័ដែលធ្វើឲ្យអាជ្ញាធរពិបាកនិងបង្ក្រាប ម្យ៉ាងក្រុមចែកចាយនិងជួញដូរខ្លៈជាខ្សែស្រឡាយ របស់មន្ត្រីមូលដ្ឋានថែមទៀតទើពត៏មានខ្លៈត្រូវបានកាត់ផ្តាច់ទាំងស្រុង ។
បើទោះជាបែបណាក៏នៅមន្ត្រីឬអាជ្ញាធរខ្លៈលោកមានឆន្ទៈចង់បង្ក្រាបដែរតែក្រុមប្រើប្រាស់និងជួញដូរទាំងនោះល្បិចកលរហូតធ្វើឲ្យចុះបង្ក្រាបជួបបញ្ហាដល់ខ្លួនក៏ថាបានដោយសារតែចាប់ភស្តាងគេមិនបាន ។យើងសង្កេតឃើញថា យុវយ័ដែលតែងតែធ្លាក់ខ្លួនចាញ់ឧបាយកលក្រុមជួញដូរទាំងនោះជាក្មេងមិនសូវមានការអប់រំជ្រៅជ្រៈឬជាក្មេងមិនមានការងារធ្វើហើយក៏ជាក្មេងខ្ជិលច្រអូសដែលងាយអូសទាញបំផុត ។ដំបូងឡើយក្រុមជួញដូរគេបានអូសទាញដោយឲ្យ យុវយ័រស់នៅក្នុងភូមិធ្វើការសាកល្បងដោយមិនអស់លុយមួយរយៈមិនកំណត់រហូតគេដឹងថាក្មេងនោះញៀនស៊ុបហើយពួកគេបានបញ្ជាឲ្យយកមកលុយមកទិញម្តង ដោយសារញៀនរួចហើយពួកគេបានប្រើគ្រប់មធ្យោបាយដើម្បីរកលុយ មកទិញថ្នាំពីអ្នកលក់ដោយមានលក្ខខណ្ឌមិនឲ្យបែកការផងដែរ ។ដោយសារតែ ចូលដំណាកកាលមិនខ្វៈបានពួកគេធ្វើអ្វីគ្រប់យ៉ាងដើម្បីបានលុយ ក្នុងនោះពួក គេបានក្លាយខ្លួនជា អ្នកប្រើប្រាស់ហឹង្សាយ៉ាងធ្ងន់ធ្ងរក្នុងគ្រួសារនិងអ្នដទៃ ក្លាយខ្លួនជាចោរកម្មក្នុងមូលដ្ឋានគួរភយ័ខ្លាច រហូតអ្នកខ្លៈត្រូវបានសមត្ថកិច្ចចាប់ ដាក់គុកច្រវ៉ាក់ បណ្តាលឲ្យគ្រួសារបាត់បង់កិត្តយស ប្រពន្ធកូន ម្តាយ ឪពុក រស់នៅខ្វៈខាតជីវភាពដោយត្រូវពួកគេបំផ្លាញទ្រព្យធនស្ទើគ្មានសល់ កត្តាទាំង នេះបណ្តាមកយើងមិនយល់ដឹងអំពីគ្រឿងញៀន ។
ចំពោះគ្រឿងញៀន វាបានបំផ្លាញសុខភាព បំផ្លាញសេចក្តីថ្លៃថ្នូរ បំផ្លាញទ្រព្យសម្បត្តិ បំផ្លាញសុភមង្គល ចុងក្រោយវាបានបំផ្លាញខ្លួនយើងរហូត អស់មួយជីវិត ដូច្នេះមានតែម្យ៉ាងគត់ដែលយើងអាចជៀសបាននៅចំណុចខាង លើត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ទើបទើយើងគ្មានពាក្យស្តាយក្រោយ ។
មានការលើឡើងផ្ទុយគ្នារវាងអ្នកប្រើប្រាស់និងអ្នកចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានថា បណ្តាលមកពីកត្តាសង្គម ឬសមត្ថកិច្ចខ្វៈសមភាព ពាក្យនេះខុស ស្រឡៈ តាមពិតកត្តាចាំបាច់បំផុតគឺយើងជាអាណាព្យាបាលកូនៗ ក្នុងសមយ័ជឿនលឿនត្រូវប្រកាន់ជំហអប់រំកូនៗតាមរបៀបវិជ្ជាសាស្ត្រឲ្យពួកគេស្វែងយល់ ឬព្រៀបធៀបអ្នកដែលជាប់ពិរុទ្ធភាពខាងគ្រឿងញៀនតើវាលំបាក់ ដល់គ្រួសារបែបណា កុំចាំដល់ពេលសមត្ថកិច្ចបង្ក្រាបទើបស្រែកទាមទារក យុត្តិធម៏យ៉ាងនេះយ៉ាងនោះខណៈកូនខ្លួនបានក្លាយជាជនសេពគ្រឿងញៀនដោយយើងមិនដឹងបាត់ទៅហើយ ៕