វិធី​ធ្វើ​ឲ្យ​ស្បែក​ស ​ស្រស់​ថ្លាដោយ​ធម្មជាតិ

គ្មាន​នណា​ម្នាក់​កើត​មក​ទទួល​បាន​នូវ​ភាព​ល្អឥត​ខ្ចោះ​គ្រប់​ដប់​នោះ​ទេរហូត​ដល់​មាន​អ្នក​ខ្លះ​ទៅ ​ធ្វើ​ការ​កែ​ប្រែស​ម្រស់​ដើម្បី​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ស្អាត​ដូច​បំណង​ ថែម​ទៀត។ ដូច្នេះ​ហើយ​ដើម្បី​ទទួល​បាន​រាង​កាយ​ស​ទាំង​ព្រម​ដោយ​មិន​ចាំ​បាច់​ប្រើ​ ប្រាស់​ផលិត​ផល​របស់​ក្រុមហ៊ុន​

ផ្សេងៗ​នោះ​អ្នក​អាច​ធ្វើ​ការ​ខាត់​ស្បែក​ ដោយ​ខ្លួន​ឯង​ជា​មួយ​នឹង​ផលិត​ផល​ធម្ម​ជាតិ​ដូច​ខាង​ក្រោម៖
– លាយ​ល្ពៅឆ្អិន​ជា​មួយស៊ុត ទឹក​ឃ្មុំ ទឹក​ដោះ​គោ​ស្រស់​ដែល​គ្មាន​ជាតិ​ស្ករ។

– កន្ទក់​ចំនួន ១០ ក្រាម​ជា​មួយក្រូច​ឆ្មា​មួយ​ចំហៀងទឹក​ដោះ​គោ​ស្រស់​ដែល​គ្មាន​ជា​តិស្ករ។

– ផ្លែ​មន១០០ក្រាម​លាយ​ជាមួយ ទឹក​ឃ្មុំ​រាវ១០ មី​លី​លីត្រ​លាយ​បញ្ចូល​គ្នា បន្ទាប់​មក​យក​ទៅ​ដុស​លើ​ស្បែក​ឲ្យ​សព្វ​ពេញ​រាង​កាយ។ប្រសិន​បើ​ផ្លែ​មន​លាយ ​ជា​មួយ​ទឹក​ក្រូច ឬ​ផ្លែ​ល្ហុង​សុទ្ធ​គឺ​អាច​មាន​ផល​ប៉ះ​ពាល់។

– លាយ​ទឹក​ឃ្មុំ២ ស្លាប​ព្រា​បាយ​ជា​មួយ​ទឹក​ក្រូច១ ស្លាប​ព្រាបាយ ស្ករ និង​ទឹក​ដោះ​គោ​ស្រស់​២៥០ មី​លី​លីត្រ។
-លាយ​ផ្លែ​ល្ហុង​ទុំ​មួយ​ចំហៀង( ឬក្រូចមួយផ្លែ) ជា​មួយ​ទឹក​ដោះ​គោ​ស្រស់១០០ មី​លី​លីត្រ។

-ការ៉ុត​សុទ្ធ​លាយ​ជា​មួយស្ករនិង​ទឹក​ដោះ​គោជូរ។

-កិន​សន្លឹក​ជី​នាងវងឬជីអង្កាម​មួយ​ចាន​លាយ​ជាមួយ​ប្រេង​អូលីវ​មួយ​ស្លា​ព្រាបាយនិង​ទឹក​ដោះ​គោ​ជូរ​មួយ​ប្រអប់​ជា​មួយ និង​ស្ករ។

របៀប​ខាង​លើ​នេះ អ្នក​អាច​ជ្រើស​រើស​វិធី​សាស្ត្រ​មួយណាក៏​បាន ដែល​អ្នក​គិតថា​សាក​សម្យ​សម្រាប់​ខ្លួន។ ក្រោយ​មក​ធ្វើ​ការ​អនុវត្ត​ទៅ​លើ​ផ្នែក​ទាំង​អស់​នៃ​ស្បែក រួច​ទុក​ចោល ២០ នាទី បន្ទាប់​មក​ងូត​ទឹក​ក្តៅ​អ៊ុនៗ​ដើម្បី​ជម្រះ​ចេញ។ បន្ទាប់​ពី​ការ​ងូត​ទឹក​រួច​អ្នក​គួរ​តែ​ប្រើ​ប្រេង ឬក្រែម​ដើម្បី​សំណើម​ដល់​ស្បែក។ អនុវត្ត​បែប​នេះ ២ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ឲ្យ​ស្បែក​មាន​ពណ៌​ស​ដូច​ដែល​អ្នក​ចង់​បាន៕

13924273031