​លោក​ញឹម​វណ្ណដា​ចុះមក​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

0

​ខេត្តបន្ទាយមានជ័យ​៖​ព្រឹក​ថ្ងៃទី​១១​ខៃ​កញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ លោក​ញឹម​វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទប់​បេសកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​គណកម្មាធិការ​គ្រោះមហន្តរាយ​លោក​បាន​ចុះមក​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះimage (3)មហន្តរាយ​។​ពិធី​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​លោក​ញឹម​វណ្ណដា​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ក្នុង​កិច្ចប្រជុំ​គ្រោះមហន្តរាយ​នោះ​មាន​គោលបំណង​ការគ្រប់គ្រង​គ្រោះមហន្តរាយ មានដូចជា ត្រៀម​បង្ការ បន្សាំ កាត់បន្ថយ​គ្រោះថ្នាក់​មុនពេល​មាន​គ្រោះថ្នាក់​មហន្តរាយ​ដែល​បង្កឡើង​ដោយ​ធម្មជាតិ​និង​មនុស្ស​សត្វ​ជាដើម​។​លោក​បាន​បន្តទៀតថា​គ្រោះ​ម​ហ​ម្ត​រាយ​សំដៅលើ​ផលប៉ះពាល់​ដល់​មនុស្ស សត្វ សម្ភា​រះ សេដ្ឋកិច្ច ឬ​បរិស្ថាន​ជាដើម​ខេត្តបន្ទាយមានជ័យ​រយះ​ពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​មាន​គ្រោះមហន្តរាយ​ដូចជា​ទឹកជំនន់ ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​គ្រោះមហន្តរាយ​ដោយ​ខ្យល់​កន្ត្រាក់​នៅក្នុង​ត្រីមាស​ទី​១​និង​គ្រោះរាំងស្ងួត​នៅ​ត្រីមាស​ទី​២​។​ខ្យល់​កន្ត្រាក់​នោះបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​និង​លំនៅដ្ឋាន​អស់​ជាច្រើន​ខ្នង​នៅ​ស្រុក ក្រុង​ទាំង​៩​ស្មើ​និង​៣៧​ឃុំ​សង្កាត់​ប៉ះពាល់​ប្រជាពលរដ្ឋ​១.០៩២​នាក់​រងរបួស​១១​នាក់​ប៉ះពាល់​ដល់​លំនៅដ្ឋាន​១.០៨៤​ខ្នង​ហើយ​បាន​សង្គ្រោះបន្ទាន់​១.៨៨៧​ក្រួសារ​ជួយ​បូមទឹក​ដាក់​ស្រែ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​៨.៤៩០​ហិច​តា​។​លោក​បាន​បន្តទៀតថា​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​ខេត្តបន្ទាយមានជ័យ​នោះ​ដែល​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​កំពុង​ស្តាប់​នេះ​ដើម្បី​ឲ្យ​យល់ដឹង​អំពី​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ដើម្បី​យកទៅអនុវត្ត​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​រលូន​កាន់​តែមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ថែមទៀត​៕image (1) image (2)