​ជនសង្ស័យ​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ក្នុងករណី​ចែកចាយ​គ្រឿងញៀន​

0

​ខេត្តបន្ទាយមានជ័យ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដែល​ដឹកនាំ​ដោយ​លោក​ជា​ដា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​និង​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៤​ថង់​ស​តូច​ដែល​ជនសង្ស័យ​កំពុង​ចែកចាយ​។​ការចាប់ខ្លួនimage (1)​នេះ​នៅវេលា​ម៉ោង​៦ កាលពី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៥ នេះ​ថា ជនសង្ស័យ ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ឈ្មោះ ហេង រស្មី ហៅ ថៃ ភេទ ប្រុស អាយុ ៤៣​ឆ្នាំ មាន​ស្រុកកំណើត ភូមិ ស្រែ​វា ឃុំ​ស្រែ​វា ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ ចាន់គិរី សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន ៤​កូន​ថង់​តូច​។​លោក​បាន​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចហើយ កម្លាំង​អាវុធហត្ថ បាន​ចុះ​ធ្វើការ​ឆែកឆេរ​លំនៅឋាន របស់​ជនសង្ស័យ បាន​រកឃើញ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន​១​ថង់​តូច​ទៀត និង​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន រួច​បាន​នាំខ្លួន​ជនសង្ស័យ និង​វត្ថុតាង​មក​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដើម្បី​ធ្វើការ​សាកសួរ​។​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​ប្រព្រឹត្ត អំពើ​ចាក​ចាយ​គ្រឿងញៀន ពិតប្រាកដ​មែន ដោយ​ទិញ​បន្ត​ពី​ឈ្មោះ ល័ក្ដ ភេទ​ប្រុស ជា​អ្នករកស៊ី​គ្រឿងញៀន នៅ​ម្ដុំ​កាស៊ីណូ​ផ្កាយ​ប្រាំ​។​
​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ឈ្មោះ ល័ក្ដ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ឃាត់ខ្លួន​បន្តទៀត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕image image (1)​​