ត្រី​មានតម្លៃ​ខ្ពស់​មន្ត្រីជលផល​និយាយថា​មកពី​ទឹកទន្លេ​ឡើង​ទាប​ជាង​ឆ្នាំចាស់​ជាង​២​ម៉ែត្រ​ក្នុង​រដូវ​កំពុង​បិទ​នេសាទ​ឆ្នាំនេះ និង​ធ្វើអោយ​ត្រី​គ្មាន​កន្លែង​ពង​ញាស់​កូន​បាន​

0

​ខេត្តកំពង់ឆ្នាំង​៖​នៅ​រដូវ​បិទ​នេសាទ​ឆ្នាំនេះ តម្លៃ​ត្រី​ក្នុង​ទីផ្សារ​បាន​កើនឡើង​ខ្ពស់​ខុស​សព្វដង​នៅក្នុង​ខេត្តកំពង់ឆ្នាំង បញ្ហា​នេះ​មន្ត្រីជលផល​ខេត្ត​និយាយថា មកពី​ទឹកទន្លេ​ក្នុងឆ្នាំនេះ​ឡើង​ទាប​ជាង​ឆ្នាំមុន​ជាង​២​ម៉ែត្រ ធ្វើអោយ​ទឹក​មិន​លិច​ខ្នង​កោះ និង​ធ្វើអោយ​ត្រី​គ្មាន​កន្លែង​ពងIMG_8184​ញាស់​កូន​បាន​ត្រឹមត្រូវ ទើប​ធ្វើអោយ​ត្រី​ដែល​ក្រខ្សត់​ស្រាប់​នោះ​ឡើងថ្លៃ​ខ្ពស់ជាង​រៀងរាល់ឆ្នាំ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ថតរូប​ភាព និង​សាកសួរ​តម្លៃ​ត្រី​ទូទៅ ដែល​លក់​នៅក្នុង​កំពង់ផែ​ចុង​កោះ ស្ថិតនៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែលមាន​កាណូត​ដឹក​ត្រី​ជិត​២០​គ្រឿង ពី​តាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​ទិញ​ត្រី​ពី​អ្នកនេសាទ យកមក​លក់​អោយ​ម៉ូយ​ក្នុង​ខេត្ត និង​លក់​អោយ​ម៉ូយ​យកទៅលក់​បន្ត​ក្នុង​ក្រុងភ្នំពេញ និង​ខេត្ត​នានា​។​
​បងស្រី​ម្នាក់​ដែលជា​ឈ្មួញ ចាំ​ទិញ​ត្រី​នៅលើ​កំពង់ផែ​នេះ​បាន​និយាយ​អោយដឹងថា​៖ ត្រី​រៀល ត្រី​លិញ ក្នុង​មួយ​គីឡូក្រាម គាត់​ទិញ​ដុំ​កាណូត ថ្លៃ​ពី​៧​ទៅ​៨​ពាន់​រៀល ពេល​លក់​ចេញថ្លៃ​ពី​១០.០០​រៀល​ទៅ​១២.០០​រៀល ចំណែក​ត្រី​ធំៗ​វិញ​គឺ​អ្នកនេសាទៗ​មិនបាន​ឡើយ​គឺ​ត្រី​ខ្សត់​ណាស់​ឆ្នាំនេះ​។ កាលពី​ឆ្នាំមុន ក្នុងពេល​រដូវ​បិត​ន​សាទ​ដូចគ្នានេះ ត្រី​លិញ ត្រី​រៀល មានតម្លៃ​ធម្មតា ពី​៣​ទៅ​៤​ពាន់​រៀល​ប៉ុណ្ណោះ​។ ចំណែក​ពេល​ដល់​ខែ​ត្រី​ប្រហុក​វិញ បាន​ធ្លាក់​ចុះថ្លៃ ពី​៨០០​រៀល ទៅ​១.០០០​រៀល​តែប៉ុណ្ណោះ​។
​ ​ដោយឡែក​ត្រី​លក់​នៅក្នុង​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​វិញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០ ១៥ ត្រី​ច្រ​វ៉ា​មូល​តូចៗ ធ្វើ​រួច​ស្អាត​១​គីឡូក្រាម ថ្លៃ​២០.០០០​រៀល ត្រី​លិញ ត្រី​រៀល ត្រី​កញ្ចុះ​តូចៗ ថ្លៃ​ពី​១០.០០០​ទៅ​១២.០០០​រៀល ត្រី​ឆ្កោក​តូច​មាន​ត្រី​ពី​៣​ទៅ​៤​ក្បាល​ស្មើ​១​គីឡូក្រាម ថ្លៃ​ពី​១៨.០០០​រៀល​ទៅ​២០.០០០​រៀល ត្រី​ឆ្លាំង​តូចៗ ថ្លៃ​ពី​១៦.០០០​រៀល​ទៅ​១៨.០០០​រៀល ត្រី​រ៉ស់​១​គីឡូក្រាម ថ្លៃ​ពី​២៥.០០០​រៀល ទៅ​៣០.០០០​រៀល ប្រជាពលរដ្ឋ​ថា​ត្រី​ពិតជា​ថ្លៃ​ណាស់ តែបើ​អត់​ត្រី ហូប​សាច់​រាល់ថ្ងៃ​ក៏​មិនកើត​ដែរ​។
​ ​មន្ត្រី​នៅក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ម្នាក់ បាន​បញ្ចាក់​អោយដឹងថា​៖​ឆ្នាំនេះ​ទឹក​ទាប​ជាង​ឆ្នាំ​ចាស់​២០១៤ ជាង​២​ម៉ែត្រ​ឯណោះ ដែល​មកដល់ពេលនេះ​មិនទាន់​លេច​ទីវាល បឹងបួរ​ធំៗ និង​លិច​ខ្នង​កោះ​នៅឡើយ​ទេ ដែល​បញ្ហា​នេះ​ជា​មូលហេតុ​ធ្វើអោយ​ត្រី​គ្មាន​ព្រៃរនាម​ចូល​ពង​ញាស់​កូន​បាន​ដូច​រាល់​ឆ្នាំ បើ​បែបនេះ​នៅ​ឆ្នាំក្រោយ​ធនធាន​ជលផល​ជាតិ នឹង​អាច​ក្សត់ខ្សោយ​ជាង​ឆ្នាំនេះ​ទៅទៀត ព្រោះតែ​ហេតុនេះហើយ​ទើប​ធ្វើអោយ​តម្លៃ​ត្រី​ចេះតែ​ថ្លៃ​ឡើងៗ នឹង​អាច​ថ្លៃ​ជាងនេះទៅទៀត​នៅ​ឆ្នាំក្រោយ​៕IMG_8189 IMG_8182 IMG_8171