នគរបាល​ចាប់បាន​ជន​កំពង់​ជក់​និង​ចែកចាយ​បេ​តំ​ហ្វី​តា​មីន​ពីរ​នាក់​ញី​ឈ្មោល​នៅ​ស្រុក​ភ្នំក្រវាញ​

0

​ពោធិ៍សាត់ ៖​កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ​ប្រើប្រាស់​ចំនួន​១៧​នាក់​បាន​ចុះបង្ក្រាប​ក្រុម​ជក​និង​ចែកចាយ​គ​ករឿងញៀន​កាល​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់ នៅ​ភូមិ​ពេimage1​ជ​បាន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​​លោក ពក វណ្ណា នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​លាច បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​និង​ជក់​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារុន ចាន់​ធី ស្នងការដ្ឋាន​នគ​បាល​ខេត្ត ក៍​ដូចជា​លោក វង សា​វ៉េ​ត អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​។ បាន​ឈានទៅរក​កា​ចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់​នៅផ្ទះ​ជនសង្ស័យ​ខាងលើ​នោះដែ​លកំ​ជក់​និង​រាប់ចំ​ចែកចាយ ទី​១​មានឈ្មោះ តាំង ជិន​ឃៀង (​ហៅ​តឿ​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ពេ​ជ​បាន ឃុំ​លាច ខេត្តពោធិ៍សាត់ ទី​២​ឈ្មោះ​ឆេង បញ្ញា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​កា​រ៉ា​អូ​ខេ​ម្លប់​ស្វាយ រស់នៅ​ភូមិ​ប៉ែន ឃុំ​លាច​។​​លោកនាយ​ប៉ុ​ស្ត៍​លាច បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ឃាត់​ជនសង្ស័យ​ទាំងពី​បាន​ភ្លាម កម្លាំង​នគរបាល​យេ​ី​ង​បាន​ដកហូត​វត្ថុតាង​នៅ​កន្លែងកើតហេតុ​នេះ​រួមមាន ម្ស៉ៅ​សារធាតុ​ញៀន​ពណ៌​ស​ប្រភេទ បេ​តំ​ហ្វី​តា​មីន មា​៉​ទឹកកក ចំនួន​១០​កញ្ចប់ ទម្ងន់​៤​លី​ចុច​៩ . ទូរស័ព្ទដៃ​៤​គ្រឿង ដប​ទឹកបរិសុទ្ធ​សម្រាប់​សម្រាប់​ជក់​១ និង​ដប់​ទឹកបរិសុទ្ធ​មួយ​សម្រាប់​ដាក់​ទុយោ​ចំនួន​៧៩​ដើម និង​ដែកកេស ១២ រួមទាំង​វត្ថុ​តាង​មួយចំនួនទៀត​ដែលជា​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​ក្នុងកា​ចែកចាយ​បន្ត​។​​លោក វង សា​វ៉េ​ត អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ថា​ជនសង្ស័យ​ឈ្មោះ តាំង សេង​ឃឿន ហៅ​[​តឿ​]​អាយុ​៣៥​ឆ្នាំ​នៅ​ភួ​មិ​ខាងលើ​នោះ​ធ្លាប់បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​មណ្ឌល​កែប្រែ​រូ​ច​ម្ដង​ហើយ ស្រាប់តែ​មក​ផ្ទះ​វិញ​មិន​រាងចាល​នៅ​ប្រព្រឹត្ត​ដដែល​ទើប កម្លាំង​យើង​ចាប់បាន​តែម្ដង​។ លោក​បន្តថា​ករណី​ខាងលើនេះ​កម្លាំង​យើង​បាន​កំពង់​សរសេរ​សំណុំ​រង​ជនសង្ស័យ​ទាំងពី​បញ្ជូន​ជាមួយ​វត្ថ​តាង​ទៅ​តុលាកា​ចាត់កា​តាម​និតិ​វិធី​៕image1 image3 image2