គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​ចុះ​សំណេះសំណាល​សមិទ្ធិផល​គ្រប់បែប​យា​៉​ងរ​យ​:​ពេល​៥​ឆ្នាំ​ក្នុងកា​ប្រគល់​កម្មសិទ្ធិ​ទីតាំង​លំនៅដ្ឋាន​ថ្មី​ចំនួន​៣៣​គ្រួសារ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​

0

​ខេត្តពោធិ៍សាត់​៖ ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់​និង​ជា​ប្រធាន​អនុគណ​:​កម្ម​កា​ដោះស្រាយ​ផលប៉ះពាល់​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង រួមជាមួយ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អា​សី​ុ​(ADB) បាន​ចុះ​ជួបimage5​សំណេះសំណាល​ប្រជាពលរដ្ឋ​ចំនួន​៣៣​គ្រួសារ ។ ដែល​បានរស់នៅ​ជាប់​ផ្លូវ​រថភ្លើង​ក្នុង​សហ​គ​ម៏​ភួ​មិ​កា​បា​៉​ស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី​ប្រគល់​និង​ទទួល​សមិទ្ធិផល​នានា​ដែល​បាន​កែលម្អ​ឡើងវិញ​ក្នុង​ទីតាំង​សម្រាប់​ការតាំង​ទីលំនៅ​របស់​ពួកគាត់​ឲ្យ​បានល្អ​ប្រសើរ ដែល​អន្តរ​:​ក្រសួង​រៀបចំ​ផ្ដល់​ឲ្យ​តាំងពី​ឆ្នាំ​២០១១​រូ​ចមក​។​

​លោក ញាណ ឡេង ប្រធាន​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​ក្នុង​ពិធី​នោះ​ថា​សួ​ម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៣៣​គ្រួសារ​ត្រូវ​រស់នៅ​ចេះ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ជាមួយនិង​សហ​គ​ម៏​រួមទាំង​អាជ្ញាធរ ត្រូវ​ព្រឹក្សា​យោ​យល់​ជាមួយ​ប្រធាន​សហ​គ​ម៏​និង​អាជ្ញាធរ​សមត្ថកិច្ច​នេះ​ទីនេះ រាល​ហានិភ័យ​ដែល​បាន​កើតឡើង​។ លោក ញាណ ឡេង បន្តថា​រាជរដ្ឋាភិបាល​បានរៀបចំ​ការងារ​ឲ្យ​អន្តរ​:​ក្រសួង​ចុះ​ទូទាត់​គោលនយោបាយ​ដោះស្រាយ​ជូន​រូ​ចរាល់​អស់ហើយ​ដូច្នោះ​ប្រសិនជា​បងប្អូន​នៅតែ​បំពាន​នឹង​ច្បាប់​ទៅ​រស់នៅ​តំបន់ហាមឃាត់​របស់រ​ដ្ឋ​នៅជាប់​ផ្លូវ​រថភ្លើង​វិញទៀត​និង​ប្រឈមមុខ​ច្បាប់​ហើយ​។​

​ជាមួយគ្នា​នោះដែរ​លោក ខូ​យ រី​ដា អភិបាលរង​ខេត្តពោធិ៍សាត់​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ក្នុងនាម​លោក​ជា​អាជ្ញាធរ​សួ​ម​សំដែង​នៅ​កា​ដឹងគុណ​យា​៉​ង​ជ្រាវ​ជ្រៅ​របស់​ប្រមុខ​រដ្ឋាភិបាល​ក៍​ដូចជា​ក្រុមការងារ​របស់​អន្តរ​:​ក្រសួង​ព្រមទាំង​លោក​ស្រ្​ី​ដែលជា​តំណាង​ធា​គារ​អភិវឌ្ឍន៍​អា​សី​ុ ។ ដែល​បាន​ដោះស្រាយ​នៅ​គោលនយោបាយ​ដ៍​វិសេសវិសាល​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់លោក​រួម​និង​ខេត្ត​ក្រុង​ផ្សេង​ដែល​បាន​រង​ផលប៉ះពាល់​ក្នុងកា​រស់នៅ​ជាប់​និង​ផ្លូវ​រថភ្លើង​ទាំងនេះ ជាពិសេស​នោះ​គឺ​ប្រជាពលរដ្ឋ​ដែល​គ្មាន​លំនៅដ្ឋាន​តែម្ដង​។ លោក​បាន​បន្តថា​ក្នុងនោះ​ប្រជាពលរដ្ឋ​របស់លោក​ចំនួន​៣៣​គ្រួសារ​នៅ​ភួ​មិ​សាស្ត្រ​ខាងលើនេះ​បាន​មាន​ទីតាំង​លំនៅដ្ឋាន​ច្បាស់លាស់​អស់ហើយ​ផងដែរ បន្ទាប់ពី​ខាង​អន្តរ​:​ក្រសួង​បាន​ដោះស្រាយ​ជូន​នៅ​ទីតាំង​រស់នៅ​ថ្មី តាំងពី​ឆ្នាំ​២០១១​រហូតដល់​ឆ្នាំ​២០១៥​នេះ គឺ​ខាង​អន្តរ​:​ក្រសួង​បាន​ដោះស្រាយ​គ្រប់បែប​យា​៉​ង តាំងពី​លំនៅដ្ឋាន​ហេ​ដ្ឋា​រចនាសម្ព័ន​គ្រប់បែប​យា​៉​ង​ជូន​បងប្អូន​រស់នៅ​ឲ្យ​បាន​សមរម្យ​ដែល​អាច​ទទួលយកបាន​និង​អគុណ​ជា​អា​ណែ​ក​របស់​ក្រុមការងារ​អន្តរ​:​ក្រ​សួស​និង​ប្រមុខ​រាជរដ្ឋាភិបាល​។ នេះ​គឺជា​ដំណោះស្រាយ​គោលនយោបាយ​មួយ​ដ៍​រសើប​បំផុត​សម្រាប់​សេចក្ដីត្រូវការ​បស់​ប្រជាពលរដ្ឋ ព្រោះ​រដ្ឋាភិបាល​បាន​កំពង់​ធ្វើ​ឲ្យ​ចរាចរណ៍​រថភ្លើង​នេះ​បាន​ដំណើរកា​ឡើងវិញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងកា​កាត់បន្ថយ​ហានិភ័យ​គ្រប់បែប​យា​៉​ង​យា​៉​ង​ដូច​ជាកា​គ្រោះថ្នាក់​ចរាចរណ៍​និង​កា​កក់​ស្ទះចរាចរណ៍​ជាដើម​។ មិនតែប៉ុណ្ណោះ​រាជរ​ដុ​ឋា​ភិ​បាល​បាន​កែប្រែ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ធូ​ធា​បន្ថែមទៀត​តាមរយះ​កា​ដឹក​កសិផល​ដំណាំ​រួមផ្សំ​របស់​ពួកគាត់​ក្នុងកា​ធ្វើ​ចរាចរណ៍​ឲ្យ​ឆាប់​ដល់​គោលដៅ​ដើម្បី​ផ្គុ​ត​ផ្គង់​ជីវភាព​គ្រួសារ​កានតែ​ងាយស្រួល​ថែមទៀត​។​

​អ្នកឆ្លើយឆ្លង​ព័​ម៍​មាន​ខេត្តពោធិ៍សាត់​របស់​កាសែត​កម្ពុជា​ថ្មី​បាន​ជួប​សម្ភាស​ជាមួយ​លោក ឈាង ឈ​លីន មន្ត្រី​ក្រុមការងារ​របស់​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​ដែល​បាន​ដោះស្រាយ​សម្របសម្រួល​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ​អំពី​ផលប៉ះពាល់​ទាំងនោះ​កន្លងមក​នោះបាន​ព័​ត៍​នា​យ៉ាង​ក្បោះក្បាយ​និង​ជាក់លាក់​ថា​; ក្រុមការងា​របស់លោក​បាន​ចុះ​ដោះស្រាយ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្លូវ​រថភ្លើង​នេះ​គឺ​ស្ទើរតែ​រូ​ចរាល់​អស់ហើយ ព្រោះ​ធ្វើតាម​ដំណាក់កាល​របស់​វា ដោយនៅ​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០០៩​នោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ទាំងអស់​សរុប​ចំនួន​(៣៥៨១)​គ្រួសារ ។ ក្នុងនោះ​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​បាន​ទ​ទាត់​ដោះស្រាយ​គោលនយោបាយ​រូ​ចរាល់​អស់​មួយចំនួនធំ​ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាមួយ​រដ្ឋ​។ លោក ឈាង ឈ​លីន បាន​បន្ត​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ឆ្នាំ​២០១០​ដល់​២០១១​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​បាន​ដោះស្រាយ​បញ្ចប់ ដោយ​ចាប់ផ្ដើម​ដោះស្រាយ​នៅ​ឆ្នាំ​២០១១​គឺ​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​គឺ​ចំនួន​៥​កន្លែង​ទី​១ បោ​៉​យ​បែ​៉​ត ទី​២ បាត់ដំបង ទី​៣ ពោធិ៍សាត់ ទី​៤ ភ្នំពេញ និង​ទី​៥ ព្រះសីហនុ ដោយ​ពួកគាត់​ប្រឈម​និង​គ្មាន​ដីធ្លី​ផ្ទះសម្បែង​រស់នៅ​តែម្តង​។ ដោយសា​តែ​បញ្ញា​ប្រឈម​បែបនេះហើយ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ខាង​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​ត្រូវ​គិតគូ​ដោះស្រាយ​គោលនយោបាយ​ជូន​ពួកគាត់​ឲ្យ​បាន​សមរម្យ​បំផុត គឺ​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​ជាមួយ​ធានា​គា​រអា​សី​ុ​បានរៀបចំ​ទីតាំង​លំនៅដ្ឋាន​ថ្មី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥​កន្លែង​នោះ ។ គឺ​តម្រូវ​ឲ្យ​ផ្ទៃដី​ពួកគាត់​រស់នៅក្នុង​មួយ​គ្រួសារ​៧​គុណ​មែ​៉​ត្រ​រៀបចំ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនាសម្ព័ន​គ្រប់បែប​យា​៉​ង តាំងពី​ប្រព័ន្ធ​ទឹក​ភ្លើង​បង្គន់​អនាម័យ​អន្ត​ង​ទឹក​មា​៉​សី​ុ​ន​បូមទឹក ធ្វើ​អាំង​ស្តុ​ប​ទឹក​ស្ដង់ដា​ដ៍​ធំ​ទាំង​៥​កន្លែង​ជូន​ពួកគាត់ រួមទាំង​ផ្ដល់​សម្ភា​រះ​ប្រើប្រាស់​ផ្សេងៗ​ថែមទៀត បង្កើតជា​សហ​គ​ម៏ ឲ្យ​មាន​សណ្ដាប់ធ្នាប់​ក្នុងកា​រស់នៅ ក្រោម​កា​មើលថែ​របស់​គ​ណ្​:​កម្ម​កា​អន្តរ​:​ក្រសួង​រហូត​បញ្ចប់​ឆ្នាំ​២០១៥​នេះ​គឺមាន​រយះពេល​៥​ឆ្នាំ​។ លោក ឈាង ឈ​លីន បានបញ្ជាក់​ចុងក្រោយ​ថា​គណ​:​កម្ម​កា​អន្តរ​:​ក្រសួង​មក​សំណេះសំណាល​នេះ​គឺជា​លើ​ចុងក្រោយ​ហើយ​គឺ​ទុក​តួនាទី​នេះ​ឲ្យ​ខាង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ដោយ​ខ្លួនឯង​ចុះ​ជាមួយ​សហ​គ​ម៏​និង​អាជ្ញាធរ​ព្រោះ​រឹង​ដៃ​រឹង​ជើង​និង​បានទទួល​កម្មសិទ្ធិ​រស់​នៅ​ដោយ​ពេញលេញ​ហើយ ។​

​លោក លី បូ​រិ​ន ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ល្ងាច​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០១៥​នេះ​ថា ផ្លូវដែក​នេះ​បាន​កំ​ដំណើរកា​កសាង​ជួសជុល​បន្ត​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៥​នេះ​ចាប់ពី​ចំណុច​ស្វាយ​សី​ុ​សុ​ផុន​បែ​៉​ក​ខា​លិច​នោះ​មកជា​បណ្ដើរៗ​ហើយ ដោយ​អាច​នឹង​ដំណើរការ​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ដំណើរការបាន​នាពេល​ខា​មុខ​ឆាប់ៗ​នេះហើយ បើទោះជា​កញ្ចប់​ថវិកា​ធានា​គា​រអា​ស៊ី​(ADB)​បានបញ្ចប់​ក៍ដោយ ៕image5 image3