ជនជាតិ​ចិន​ស្រវឹង​ជោគជាំ បើករថយន្ត​បុក​មេកា​រកា​រា​អូ​ខេ​(៣៣៣)​ស្លាប់​នៅ​ ​និង​កន្លែងកើតហេតុ​

0

​ខេត្ត​ព្រះសីហនុ​៖​បរស់​ម្នាក់​ជា​មេកា​រ៉ា​អូរ​ខេ​ក្លឹប​កម្សាន្ត​(៣៣៣)​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​ខណៈពេល​ជិះ​ម៉​តូ​តាម​បណ្តោយ​ផ្លូវ​ហើយ​ត្រូវ​រថយន្ត​ជនជាតិ​(​ម៉ាក​វូ​ល​វ៉ា​គែន​)​បើក​បុក​ពីរ​ក្រោយ​យ៉ាង​ពេញទំហឹង​ក្នុង​គោលដៅ​ស្រប​ទឹ​ស​គ្នា​រូ​ចមក​។​ច​ណែ​ក​ជនជាតិ​បើកIMG-20150911-WA0020_resizedរថយន្ត​បង្ករ​ហេតុ​ភ្លាមៗ​ត្រូវបាន​ក្រុម​បុគ្គលិក​បំរើការ​ងារ​នៅ​ក្នុ​ហ​ក្លឹប​កម្ដ​ស្សាន្ត​(៣៣៣)​មាន​ប្រុស​មាន​ស្រី​ប្រមាណ​ជាង​១០​នាក់មក​ព្រូ​ក​គ្នា​ចាប់វាយ​ជនជាតិ​ចិន​នោះ​ម្នា​ក់មួយ​ដៃ​.​ម្នាក់​មួយ​ជើង​បណ្តាល​ឲ្យ​រ​បូស​ធ្ងន់​សល់​តែ​ដង្ហើម​ចង្រឹត​ទើប​ឈប់​។ បច្ចុប្បន្ន​ជន ជាតិចិន នោះ​ត្រូវបាន​បញ្ជូនទៅ​ក្រុងភ្នំពេញ​ដើម្បី​សង្គ្រោះបន្ទាន់ ហើយ​រហូតមក​ដល់ពេលនេះ​ស្ថានភាព មិន ទាន់​ឆ្លង​ផុតពីរ​សេចក្តីស្លាប់​នៅឡើយ​ទេ​។​
.​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០២​រំលង​អា ធ្រា​ត ឈានចូល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៥​លើ​កំណាត់​ដង​វិថី​ឯករាជ​ត្រង់ចំណុច​ភ្លើងស្តុប​ខាងមុខ​(​ក្លឹប​កម្សាន្ត​៣៣៣)​ស្ថិតក្នុង​ភូមិ​លេខ​៤​សង្កាត់​លេខ​៤​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​
.​ទាក់​ទឹ​ន​ទៅ​និង​ហេតុ​កាដ៍​គូរ​ឲ្យ​រន្ធត់​នេះ​បើតាម​សាក្សី​ជាច្រើន​រស់នៅ​ក្បែរៗ​កន្លែងកើតហេតុ​បាន​និយាយប្រាប់​ឲ្យ​ដឹងថា​នៅវេលា​ដូច​កើតហេតុ​ខាងលើ​គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញពី​រក​ក្លឹប​កម្សាន្ត​(៣៣៣)​ដែលជា​កន្លែង​របស់​ខ្លូន លុះ​ជិះ​ដល់​ចំ ណុ​ច​កើតហេតុ​ដែលមាន​ចំង្ងាយ​ពីរ​(​ក្លឹប​កម្សាន្ត​៣៣៣ ប្រមាណ ៥០​ម៉ែត្រ​ក៍​ស្រាប់តែ​គេ​ឃើញ​រថយន្ត​បង្ករ​ហេតុ​បើក​មកពីរ​រំ​វ​ង្យ​មូល​តោ​ពីរ​ក្នុង​ល្បឿន​លឿន​ដូ​ហោះ​ក៍​បានមក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីរ​ក្រោយ​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​
.​សមត្ថកិច្ច​ប៉ូលីស​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ បាន សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជា​មេការ​ក្លឹប​កម្សាន្ត​កា​រ៉ា​អូរ​ខេ​(៣៣៣)​រីឯ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​(​អេ​ម្លែ​ត​)​ពណ៍​ស​អត់​ផ្លាក់លេខ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​)​ចំណែកឯ​ជនជាតិ​ចិន​បង្ករ​ហេតុ​(​មិន​ស្គាល់​អត្តសញាណ​)​រងរ​បូស​ធ្ងន់​ដោយសារតែ​ត្រូវ​ក្រុម​បំរើ​ការងារ​ក្នុងកា​រ៉ា​អូរ​ខេ​៣៣៣​ជាច្រើន​នាក់ មាន​ប្រុស មាន​ស្រី​ព្រូត​គ្នា​វាយ​។ រថយន្ត​បង្ករ​ម៉ាក​(​វូ​ល​វ៉ា​គែន​)​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AF.8981 រង​ការខូចខាត​បន្តិច​បន្តូច​។ ហើយ​បើតាម​ការអះអាង​របស់​សមត្ថកិច្ច​ជនជាតិ​ចិន​ខាងលើ​មុនពេល​កើត​បាន​ផឹកស៊ី​នៅក្នុង​កា​រ៉ា​អូរ​ខេ​(​សៀង​ហែរ​)​ស្រវឹង​ជោគជាំ ទើប​ចេញពី​កា​រ៉ា​អូរ​ខេ​វិញ​បើករថយន្ត​បាត់បង់​ភាពម្ចាស់ការ​បង្ករ គ្រោះថ្នាក់ ដូចនេះ តែម្តងទៅ​។​បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្ករ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស នាំយកទៅ​រក្សាទុក​ដើម្បី ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​ចំណែក​សាកសព​ត្រូវបាន​ប៉ូលិស​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​រូ​ចរាល់​ហើយ​៕IMG-20150911-WA0021_resized IMG-20150911-WA0018_resized IMG-20150911-WA0017_resized