រថយន្ត​ហាយ​លិ​ន​ឌ័​រ​ប្រ​លះ​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​ទាំង​ព្រឹក បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ

0

ឧ​ត្ត​រ​មានជ័យ​៖ កាល​វេលា​ម៉ោង​៨​និង​៤០​នាទី​ថ្ង​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ហាយវ៉េ ស្ថិតនៅក្នុង​ស្លែង​ពណ៍ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹងថាIMG_7797 នៅ​មុនពេល​កើតហេតុ ដោយ​រថយន្ត​ហាយ​លិ​ន​ឌ័​រ​ពណ៍​ទឹកមាស គ្មាន​លេខ បាន​បុក​ម៉ូតូ ម៉ាក​សង់​សេរី​០៩​ពណ៍​ខ្មៅ ពាក​ស្លាក​លេខ សៀមរាប​១J២២៤៤​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ស្រុក​បាន​បន្តទៀតថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​ស្លាប់​នោះ មានឈ្មោះ​ង៉ូ​វ ហេង ភេទ​ប្រុស​អា​៥៧​ឆ្នាំ​ជា​មេភូមិ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណែក​ជនបង្ក​បាន​រត់​គេចខ្លួនបាត់ បច្ចុប្បន្នកំពុង​ចាត់វិធានការ​ទៅតាម​និតិ​វិធី​ច្បាប់ សាកសព​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕IMG_7801 IMG_7800 IMG_7799 IMG_7797