ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ប្រជាពលរដ្ឋក្រីក្រចំនួន៩គ្រួសារដែលមកពីភូមិចំនួន២ភូមិស្នាយល្អ៦គ្រួសារនិងអន្លង់វិល៣គ្រួសារក្នុងឃុំទឹកជោរស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនោះបានមកទទួលអំណោយពីកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ។លោកលី សារីប្រធានខាកាកបាទកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាដោយមានការនែនាំពីលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យលោកបានឲ្យក្រុមការងារថ្នាក់ខេត្តទាំងអស់មេត្តាចុះជួយប្រជាពលរដ្ឋណាដែលក្រីក្រដោយមិនប្រកាន់និន្នាការនយោបាយឬជួបនូវគ្រោះថ្នាក់ធម្មជាតិដូចជារងគ្រោះដោយខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់និងគ្រោះថ្នាក់ផ្សេងៗទៀតក៏ដោយ។លោកលី សារីបានបន្តទៀតថាដោយមានការដឹកនាំយ៉ាងយកចិត្តទុក្ខដាក់លោកជុំទាវកិត្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនបានយកថវិការផ្ទាល់ខ្លួនយ៉ាងច្រើនតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យទៅចែកជូនប្រជាពលរដ្ឋណាដែលក្រីក្រនិងជួបគ្រោះធម្មជាតមិនថាតិចរឺច្រើននាក់គឺចែកទាំងអស់ដោយមិនប្រកាន់នូវនិនាការនយោបាយអ្វីទាំងអស់។លោកលី សារីបានមានប្រសាសន៍ផ្តាំផ្ញើរដល់រដ្ឋទាំង៩គ្រួសារសូមឲ្យនាំគ្នាថែរក្សាសុខភាពអនាម័យ ផឹកទឹកឆ្អិន ដេកចងម៉ុងឲ្យបានត្រឹមត្រូវ កុំបណ្តោយកូនចៅលេងទឹកក្រែងលង់។ជាមួយនោះផងដែរអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំមកចែកជូនដល់ពលរដ្ឋក្រីក្រ៩គ្រួសារនៅក្នុងសាលាឆទានភូមិស្នារល្អក្នុងឃុំទឹកជោរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យរួមមានក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូ មីុមួយកេះ ទឹកត្រីនិងទឹកសីុអីុវ៦ដប ត្រីខ៥កំប៉ុងកន្ទេលជ័រ១ផ្ទាំង ទឹកសុទ្ធ២យួរនិងថវិកា២ម៉ឺនរៀលក្រោយពីបានទទួលអំណោយរួចមកប្រជាពលរដ្ឋទាំង៩គ្រួសារដែលទីទល់ក្របានថ្លែងអំណអរគុណដល់មន្ត្រីសាខាកាកបាទក្រហមទាំងអស់ដែលបានយកអំណោយមកចែកដល់ពួកគាត់ដែលកំពុងខ្វះខាតស្បៀងយ៉ាងខ្លាំង៕