មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង​ចំនួន​៨១​អ្នក​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ទទួលបាន​លទ្ធផល​ល្អ​៤០%

0

​ខេត្តកំពង់ឆ្នាំង​៖​អនុវត្តតាម​គោលនយោបាយ​កែទម្រង់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ស្របតាម​ផែនការ​ហ្វឹកហ្វឺន​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ដើម​សប្តាហ៍​នេះ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​នាយ​នគរបាល និងDSC08522​ពល​នគរបាល​ចំនួន​៨១ អោយទៅ​ហ្វឹកហាត់​បំប៉ន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​អាវុធ​និង​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ដើម្បី​ការពារ​សន្តិសុខ សណ្តា ប់​ធ្នាប់​សង្គម និង​ទប់ស្កាត់​អំពើចោរកម្ម​ក្នុង​មូល​ដ្នា​ន​។​
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ក្រោយពី​បាន​ហ្វឹកហាត់​អស់​រយះពេល​៤​ថ្ងៃ​រួចមក គ្រូ​ហ្វឹកហ្វឺន​សាលា​ពល​ទា​ហ៊ាន​ភូមិភាគ​ពិសេស សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានរៀបចំ​អោយ​នាយ​នគរបាល​និង​ពល​នគរបាល​ទាំង​៨១​នាក់ បាញ់​គ្រាប់​ពិត​ជាក់ស្តែង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​អាវុធ​។​
​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​កងកម្លាំង​នគរបាល​គ្រប់រូប​ត្រូវតែ​ចេះ​ប្រើប្រាស់​អាវុធ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​កងកម្លាំង​នគរបាល​ជា​កងកម្លាំង​ការពារ​​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុងសង្គម និង​ទប់ស្កាត់​រាល់​អំពើ​ភារ​វក​ម្ម ចោរកម្ម អំពើ​ប្លន់​ប្រដាប់​​អាវុធ​ផ្សេងៗ ដូច្នេះ​ដើម្បី​ចេះ​ប្រើប្រាស់​អាវុធ​ប្រកបដោយ​ប្រសិទ្ធភាព នាយ​នគរបាល និង​ពល​នគរបាល​គ្រប់រូប ត្រូវតែ​ចូលរៀន និង​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ និង​ចេះ​បាញ់កាំភ្លើង​អោយចំ​គោលដៅ​។​
​ ​លោក ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត ជា​អ្នកទទួលខុសត្រូវ​ការ​ងារ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​នគរ បាល​ខេត្ត​បានអោយដឹងថា​៖ ក្រោយពី​បាន​បញ្ជូន​នាយ​នគរបាល និង​ពល​នគរបាល​ចំនួន​៨១​នាក់ មក​​ហ្វឹកហាត់​ជាមួយ​គ្រូ​ហ្វឹ​ន​ហ្វឺ​ន សាលា​ពល​ទា​ហ៊ាន​ភូមិភាគ​ពិសេស​រយះពេល​៤​ថ្ងៃ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​គ្រូ​ហ្វឹកហ្វឺន​យោធា​សាលា​ពល​ទា​ហ៊ាន​ភូមិ​ភា គ​ពិសេស បានរៀបចំ​អោយ​សិក្ខា​ម​ទាំង​៨១​នាក់ ស្រី​១៤​នាក់ បាន​គ្រាប់​ពិត​ជាក់ស្តែង​នៅក្នុង​សាលា​។​លទ្ធផល​ដែល​ទទួលបាន​គឺ​៖ បាញ់​បាន​ពូកែ​ចំនួន​១០​នាក់ ចំណាត់ថ្នាក់​មធ្យម​៤០% និង​ខ្សោយ​២០%​។​
​ ​លោក ស៊ុំ សុជាតិ និង​លោក អ៊ូ សុខឿន នាយករង​សាលា​ហ្វឹកហ្វឺន​ពល​ទា​ហ៊ាន​ភូមិភាគ​ពិសេស​​បានធ្វើការ​វាយតម្លៃថា​៖ លទ្ធផល​ដែល​ទទួលបាន​ខាងលើនេះ​គឺអាច​ទទួលយកបាន ព្រោះថា​រយះពេល​​ការហាត់​ហ្វឹកហ្វឺន​មាន​រយះពេល​ខ្លី​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ លទ្ធផល​ដែល​យើង​ទទួល​គឺ​ជិត​ពាក់កណ្តាល​ដែល មន្ត្រីនគរបាល​យើង​អាច​ប្រើប្រាស់​អាវុធ​ប្រកបដោយ​ប្រសិទ្ធភាព​។​
​ ​លោក ស៊ុំ សុជាតិ បាន​អោយដឹងទៀតថា​៖​ទិសដៅ​ខាងមុខ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សហការ​ជាមួយ​សាលា បញ្ជូន​មន្ត្រីនគរបាល​ខេត្ត និង​ស្រុក​មក​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ​និង​ហាត់​កាំភ្លើង​អោយមាន​ប្រសិទ្ធ​ភាពជា​បន្តទៀត ដើម្បី​ពង្រឹងសមត្ថភាព គុណភាព​ដល់​មន្ត្រីនគរបាល​ទាំងអស់​៕DSC08512 DSC08509 DSC08527 DSC08499