​ជនពិការ​គ្មាន​ទីពឹង​និង​ពលរដ្ឋ​ក្រីក្ររ​៩​គ្រួសារ​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត​

0

​បន្ទាយមានជ័យ​៖ជនពិការ​គ្មាន​ទីពឹង​និង​ពលរដ្ឋ​ក្រីក្ររ ៩​គ្រួសារ នៅ​ភូមិ​ស្នាយ​ល្អ​និង​ភូមិ​អន្លង់​វិល ឃុំ​ទឹកជោរ ស្រុក​ព្រះ​នេ​ត​ព្រះ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ឯកឧត្ដម លី សារី​អភិបាលរង​IMG_8092ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​ព្រម ទាំង​ក្រុមការងារ​ចុះជួយ​ស្រុក និង​រដ្ឋបាល​ស្រុក នាំ​អំណោយ​ពី​សាខា​កាកបាទ ក្រហម​ខេត្ត​ចែក​ជួន​ផ្ទាល់​កាលពី​ថ្ងៃទី ១១​កញ្ញា​២០១៥​។​
លោក ហែម សារិន អភិបាលរង​ស្រុក​ព្រះ​នេ​ត​ព្រះ​និយាយថា​: ពលរដ្ឋ​៩ គ្រួសារ ដែល​ត្រូវ​បានទទួល​អំណោយ ពី​សាខា​កាកបាទក្រហម​ខេត្ត​នា​ថ្ងៃនេះ មកពី​២​ភូមិ​គឺ​ភូមិ​ស្នាយ​ល្អ និង​ភូមិ អន្លង់​វិល ស្រុក​ព្រះ​នេ​ត​ព្រះ ស្ថិតក្នុង​គ្រួសារ​ក្រីក្ររ និង​ជនពិការភ្នែក​គ្មាន​ទីពឹង ។​
លោក ហែម សារិន ថ្លែង​នូវ​អំណរគុណ​ដល់​លោកជំទាវ​គតិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ប៊ុន​រា​នី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយះ ឯកឧត្ដម លី សារី ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត និង​ក្រុមការងារ​ដែល​បាន​នាំ​អំណោយ​ផ្ដល់ជូន​ចំ​គោលដៅ​នាពេលនេះ​។​
ឯកឧត្ដម លី សារី ប្រធាន​សាខា​កាកបាតក្រហម​ខេត្តបន្ទាយមានជ័យ​ប្រាប់ថា​: ដោយមាន​ការយកចិត្ត​ដាក់ គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ ពីស​ម្ដេច គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុនសែន ប្រធាន​កាកបាតក្រហមកម្ពុជា ធ្វើការ​ណែនាំ ដល់​សាខា​កាកបាតក្រហម​គ្រប់​ខេត្ត​ក្រុង ត្រូវ​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​អោយ​ឆាប់រហ័ស​ជូន​ដល់​ពលរដ្ឋ ទុ​រ​គត់​ជន ជនក្រីក្ររ ជនពិការ​គ្នាន​ទីពឹង និង​ជន​រង គ្រោះធម្មជាតិ​ផ្សេងៗ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ឡើយ ។​
ឯកឧត្ដម លី សារី បន្តថា​: ការផ្ដល់​អំណោយ​នាពេល គឺជា​ការគិតគូរ​ផ្ទាល់ ពី​រាជរដ្ឋាភិបាល​ពិសេស​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​អំណោយ​នេះ​ពិ​ជា​អាច​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​គ្រាៗ​។​
ឯកឧត្ដម លី សារី បន្ត​ប្រាប់ថា​: អំណោយ​កាកបាតក្រហម​ដែល​ត្រូវ​នាំយកមក​ចែកចាយ​ដល់​ជនពិការ​និង​ទុ​រ​គត់​ជន​នាពេលនេះ​រួមមាន អង្ករ​២៥ គីឡូក្រាម មី​១​កេះ ទឹកត្រី​ទឹក​ស៊ី​អី​វ ៦​ដប ប្រេងឆា​១​ដប ត្រីខ​៦​កំប៉ុង​និង​កម្រាល​កៅស៊ូ ១​និង​ថវិការ​ជាប់ដៃ​មួយចំនួន​សម្រាប់​១​គ្រួសារៗ​ផងដែរ​៕​IMG_8088