ខេត្តពោធិ៍សាត់; យុវជនម្នាក់បានអស់លាក់និងទង្វើដែលសង្គមស្អប់ខ្ពើមបែកធ្លាយចេញពីប្រអប់សំបុត្ររបស់ឱពុកបង្កើតខ្លួនឯង ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីម្ដាយយុវជននេះព្យាយាមបិតបាំងការពារជនសង្ស័យដែលជាកូនបង្កើតបានជក់ថ្នាំញៀនច្រើនលើករូចមក។ ហេតុការណ៍ចាប់ខ្លួនរបស់សមត្ថកិច្ចនេះគីនៅវេលាមោ៉ង៩យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងលំនៅដ្ឋានផ្ទះជនសង្ស័យ ក្នុងភួមិក្បាលហុង សង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់។បើតាមលោក ឈន រិទ្ធិ អធិកាក្រុងពោធិ៍សាត់បានឲ្យដឹងពីហែតុផលលើករណីនេះថា តាមការៀបរាប់របស់លោក អ៊ំុ រស្មី អតីតជាមន្ត្រីនគរបាលនៅស្នងការខេត្តពោធិ៍សាត់នៅការងារជំនាញខាងវិទ្យុទាក់ទង ហើយបច្ចុប្បន្នបានចូលនិវត្តជនហើយនោះ ។
ដោយសមត្ថកិច្ចយើងបានបើកកេះប្រអប់សំបុត្រសាធារណ:របស់ប្រជាពលរដ្ឋដែលមានការថ្នាក់ថ្នាក់ចិត្តឫមានភាពអន្តិសុខនិងរឿងរា៉វអវិជ្ជមានកើតឡើងតាមភួមិឃុំសុវត្ថភាពនោះ ក៍ត្រូវបានប្រទះឃើញសំបុត្ររបស់លោក អ៊ំុ រស្មី បានសរសេរសំបុត្រមួយច្បាប់ថា កូនប្រុសរបស់គាត់បង្កើតឈ្មោះ អ៊ំុ សុខគ្រី អាយុ២១ឆ្នាំ នៅក្នុងបន្ទុកគ្រួសារបានជក់ថ្នាំញៀនច្រើនលើកច្រើនសាហើយ ទោះជារូបគាត់ជាឱពុកបង្កើតហាមក៍គេមិនខ្ចីស្ដាប់ដែរ ថែមទាំងឌឺដាក់គាត់ជាឱពុកបង្កើតទៀត ព្រោះតែមានម្ដាយរបស់គេដែលជាប្រពន្ធរបស់គាត់ស្រឡាញ់កូន រហូតធ្វើការរារាំងនិងការពាររូបគេ។
លោលអធិការបន្តថាក្នុងសំបុត្រនោះលោក អ៊ំុ រស្មី ក៍បានធ្វើការិះគន់ចំៗមកលើសមត្ថកិច្ចនគរបាលថា បើសមត្ថកិច្ចមិនព្រមចាត់កាចាប់ខ្លួនកូនប្រុសគាត់ដែលជក់ញៀននោះទេ បានន័យថាសមត្ថកិច្ចអសមត្ថភាពកំសោយលើករណីនេះហើយ ហើយបណ្ដោយឲ្យកូនគាត់កាន់តែសង្គមស្អប់ខ្ពើមកាន់តែខ្លាំងថែមទៀត។
លោក ឈន រិទ្ធិ អធិការក្រុងពោធិ៍សាត់ក៍បានឲ្យដឹងបន្ថែមថា ក្រោយពេលទទួលបានកាមើលប្រអប់សំបុត្រនេះភ្លាមកម្លាំងនគរបាលលោកជាមួយនគរបាលប៉ុស្ត៍ផ្ទះព្រៃ នៅវេលាមោ៉ងខាងលើនោះក៍់បានទៅចាប់ជនសង្ស័យឈ្មោះ អ៊ុំ ខសុគ្រី អាយុ២១ឆ្នាំនេះពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់នេះយកមកកាន់អធិកាតែម្ដង។ បន្ទាប់ពីយកកាន់អធិការរដ្ឋានរូចក៍ក៍កាត្រួតពិនិត្យឃើញថាជនសង្ស័យនេះពិតជាមានផ្ទុកសារធាតុញៀនក្នុងខ្លួនពិតមែន កំលាំងលោកក៍បំពេញសំណុំរឿងនិងជនសង្ស័យទៅអង្គភាពនគរបាលផ្នែកប្រយុទ្ធប្រឆាំគ្រឿងញៀនចាត់កាបន្តតែម្ដង ហើយលោកកសួមកោតសរសើរដល់លោកអ៊ំុ រស្មី ដែរដែលសការណ៍ជាមួយសម្ថកិច្ចយើងបានល្អ៕



































