ខេត្តសៀមរាបៈ កំម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនហើយធ្វើការឆែកឆេរនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យឃើញមានកញ្ឆាគ្រៀម១កញ្ចប់ទើបធ្វើការឃាត់ខ្លួន ប្រុសស្រីចំនួន៤នាក់និងវត្ថុតាងបញ្ជូនមកកាន់ទីបញ្ជាការដើម្បីសួនាំ។ការណ៏ចុះបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥នៅចំណុចក្នុងបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។ 
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើ រួចធ្វើការឆែកឆេក្នុងបន្ទប់ជួលនៅភូមិវត្តសា្វយ សង្កាត់សាលាកំរើក ហើយនៅក្នុងបន្ទប់របស់ជនសង្ស័យ រកឃើញមានសាធាតុញៀន ទើបឈានដល់ធ្វើការឃាតខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ។
លោកបានបន្តទៀតថា ជនសង្ស័យប្រុសស្រីទាំង៤នាក់នេះមានទី១/ឈ្មោះ វង្ស ឌី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នសា្នក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ជួញដូរ)ទី២/ឈ្មោះ ផាន្នី សុងលី ភេទប្រុសអាយុ៣២ឆ្នាំមុខរបររត់តុស្រុកកំណើតភូមិកំពង់គោ ឃុំកំពង់ថ្កុល ស្រុកកោះធំ ខេត្តកណ្តាល បច្ចប្បន្នស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់)ទី៣/ឈ្មោះ ធិន ភាន ភេទស្រីអាយុ៣០ឆ្នាំមុខរបររត់តុ មានស្រុកកំណើតនៅភូមិតាមុំ ឃុំដូន ស្រុកប្រាសាទបល្លង ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក(ប្រើប្រាស់)និងទី៤/ឈ្មោះ ប៊ុន ធា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរយាមឡាននៅហាងសាច់គោអាំង(យីហោវត្តដំណាក់មាស)មានស្រុកកំណើតនៅភូមិស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ បាត់ដំបង(ប្រើប្រាស់)មានកូនតូចៗចំនួន៦នាក់ បច្ចប្បន្នរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក។ លោកបន្តទៀតថា ក្រោយពេលឃាត់ខ្លួនជន សង្ស័យប្រុសស្រីចំនួន៤នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីធ្វើការសួរនាំ រួចដកហូតបានៈកញ្ឆាគ្រៀម១កញ្ចប់,ម៉ូតូ១គ្រឿង,ទូរសព្ទ័ដៃ១គ្រឿង,និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលម៉ោង២ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ដើម្បីចាត់ការតាមនិតិវិធិច្បាប់៕ដោយ គឿនវ៉េត


































