ខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥នៅសាលាបឋមសិក្សាម៉ាឡៃ ក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានប្រារព្វទិវាអក្ខរកម្ម៨កញ្ញា ក្រោមប្រធានបទអក្ខរកម្មចូលរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន។ពិធីទិវាអក្ខរកម្មនេះមានការចូលរួមលោក គោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យលោកគ្រូនិងអ្នកគ្រូសិស្សជាច្រើននាក់ទៀត។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុទិវាអក្ខរកម្មនោះថាទិវាអក្ខរកម្មគឹជាទិវាធ្វើការផ្សព្វផ្សាយដល់មនុស្សដែលមិន
ចេះអក្សរឲ្យបានចូលរៀននៅថ្នាក់រៀនបន្តមិនថាយប់រឺថ្ងៃឡើយពិសេសមនុស្សចាស់ដែលមិនចេះអក្សរនិងជនពិការជាដើម។លោកបានបន្តទៀតថាទិវាអក្ខរកម្មឆ្នាំនេះក្រោមប្រធានបទ អក្ខរកម្មរួមចំណែកកាត់បន្ថយពលករចំណាកស្រុកទាំងប្រថុយប្រថាន ប្រធានបទនេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនិងបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកសាង
ធនធានមនុស្សផ្សារភ្ជាប់និងវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថានព្រោះការធ្វើចំណាកស្រុកដោយប្រថុយប្រថាននិងគ្មានគោលដៅច្បាស់លាស់ជាហេតុធ្វើឲ្យជួបបញ្ហាស្មុកគស្មាញជាច្រើនពាន់ឧបសគ្គនិងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។លោកបានបន្តទៀតថាដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការជំរុញណែនាំប្រជាពលរដ្ឋដែលមិនបានរៀមសូត្រឬបោះបង់ការសិក្សាដើម្បីឲ្យមានឨកាសបានចូលរៀនសារជាថ្មីនៅតាមថ្នាក់រៀនក្រៅប្រព័ន្ធពិសេសជនពិការឲ្យទទួលបាននូវការរៀនសូត្រ។លោកបានបន្តទៀតថាសិស្សនិសិត្សនៅតាមគ្រិះស្ថានសិក្សា
សាធារណៈនិងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមកាយរិទ្ធនិងក្រុមយុវជនកាកបាទក្រហមកម្ពុជាត្រូវចូលរួមបង្រៀនដល់ស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរនៅតាមថ្នាក់អក្ខរកម្ម លោកបានបន្តទៀតថា មានអក្ខរកម្មមានការគិតគូរនិងការសម្រេចចិត្តបានត្រឹមត្រូវ មានអក្ខរកម្មនាំឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចំរើន មានអក្ខរកម្មនាំឲ្យសង្គមជាតិអភវឌ្ឈនិងមានសុខដុមរមនាទៀតផង៕



































