សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​កន្លែង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង​នៅ​ក្រុង​សិរីសោភ័ណ​រឹបអូស​បាន​ចំនួន​៩៧​ដុំ​

0

​ខេត្តបន្ទាយមានជ័យ​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​កន្លែង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង​ដោយ​រឹបអូស​ឈើ​ក្រញូង​បាន​ចំនួន​៩៧​ដុំ ប្រមាណ​ជាង​២​ម៉ែត្រគូប កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១១ កញ្ញា ២០១៥ ស្ថិតនៅ​ចំណុច​ដីឡូត៍​មួយកន្លែង ក្នុងភូមិ​កំពង់ស្វាយ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​ក៏បាន​សហកា​ជាមួយនឹង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​-​ក្រសួង​ដឹកនាំ​ដោយ​លោក ចេង សុផាន ក្រឡាបញ្ជី​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ផងដែរ​។​image (1)លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​បន្ទាយមានជ័យ​បាន​ប្រាប់ថា ក្រោយពេល​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បើក​ការស្រាវជ្រាវ​មុខសញ្ញា ហើយ​បាន​សហការ​ជាមួយ​កម្លាំង​នគ​បាល​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង បាន​ចុះបង្ក្រាប​រកឃើញ​ប្រភេទ​ឈើ​គ្រញូង ហើយ​បានធ្វើការ​រឹបអូស​បាន​ចំនួន​៩៧​ដុំ ប្រមាណ​ជាង​២​ម៉ែត្រគូប ។​image (2)
​លោក​បាន​បញ្ជាក់ថា នៅពេល​ចុះបង្ក្រាប​នោះ​គឺ​រឹបអូស​បានតែ​ឈើ​គ្រញូង​ដែលជា​ប្រភេទ​ត្រូវប៉ាន់​ដុំ និង​បន្ទះ​ធំៗ ចំណែក​ជនល្មើស​បានគេច​ខ្លួន ហើយ​មន្ត្រី​ជំនាញ​បាន​រកឃើញ​មុខសញ្ញា​ហើយ​កំពុងមាន​វិធានការ​តាម​ចាប់​ដើម្បី​យកមកអនុវត្ត​តាមច្បាប់ ។​បើតាម​ព័ត៌មាន​បានអោយដឹងថា ឈើ​គ្រញូង​ដែល​មន្ត្រី​ចម្រុះ​បង្ក្រាប និង​រឹបអូស​បាន​ចំនួន​៩៧​ដុំ​ប្រមាណ​ជាង​២​ម៉ែត្រគូប​នេះ​មានតម្លៃ​មិនតិចជាង​១០​ម៉ឺន​ដុល្លារ​ឡើយ ដែល​ឈ្មួញ​ឃុបឃិត​ជាមួយ​កម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​នាំយកមក​ស្តុ​ប​ទុក​បម្រុង​នាំ​ចេញទៅ​ប្រទេស​វៀតណាម​៕image