. ឧត្តរមានជ័យ កាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥.ក្នុងឱកាសអញ្ចើញទទួលជួបជាមួយឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជានៅច្រកជាំសាងាំនេះ លោកស ថវី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ ដោយឃើញស្ថានភាពថ្មធ្លាក់រាយពេញផ្លូវបែបនេះ លោកស ថាវី អភិបាលខេត្តបានឈប់រថយន្តចុះត្រួតពិនិត្យហើយ ក៏បានអោយកងកំលាំងចុះរើសថ្មចេញពីផ្លូវដើម្បីជួយសំរួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលពួកគាត់ឡើងចុះ ហើយលោកអភិបាលខេត្តភ្លាមៗនោះ ក៏បានតេហៅជំនាញមន្ទីរសាធារណះការខេត្តចុះមកត្រួតពិនិត្យព្រឹកនេះផងដែរ៕




































