ខេត្តកំពង់ឆ្នាំង៖យុវជនចិត្តសាហាវម្នាក់ត្រូវបានសមតក្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានចាប់បង្ខំរំលោភកុមារីអាយុ១៤ឆ្នាំម្នាក់បានសម្រេចនៅលើផ្ទះពេលយប់ ហើយពេលឪពុកនាងមកទាន់គេក៏បានកាប់ប៉ុនប៉ងសម្លាប់បំបិតមាត់ទៀត បណ្តាលអោយរងរបួសធ្ងន់។ករណីនេះបានកើតឡើងនៅម៉ោង១២យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ័ស្រុករលាប្អៀរ ជាអ្នកចុះស្រាវជ្រាវរឿងនេះនៅក្នុងមូលដ្ឋានបាននិយាយអោយដឹងថា៖ជនសង្ស័យមានចិត្តដ៏សាហាវក្នុងរឿងនេះមានឈ្មោះ ធែល កុសល ហៅម៉ាប់ អាយុ២០ឆ្នាំ កុមារីរងគ្រោះ ឈ្មោះ ផ ថ អាយុ១៤ឆ្នាំ ចំណែកឪពុកនាងមាន ឈ្មោះ ឃុត ផុន អាយុ៤៦ឆ្នាំ របួសកំភួនដៃនិងកដៃ២កាំបិតមុតដល់ឆ្អឹង។
សមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុវេលាម៉ោង៧យប់ បុរសរងគ្រោះនិងអ្នកស្រុកក្នុងភូមិចំនួន៤នាក់ទៀតរួមទាំងជនល្មើសផង បាននាំគ្នាដើរឆ្លុះសត្វនៅពេលយប់ក្នុងភូមិបានសត្វមួយចំនួន។បន្ទាប់មកប្រមាណម៉ោង១១យប់ បាននាំគ្នាយកសត្វចំនួន១០ក្បាល មកឆាក្លែមស្រានៅផ្ទះបុរសរងគ្រោះ ក្រោយពីផឹកស្រាក្លែមសត្វស្លាបយ៉ាងឆ្ងាញ់ម៉ាស្រវឹងឬចមក ពេលឈប់ផឹកស៊ី បុរសរងគ្រោះក៏បានជូនយុវជនម្នាក់ដែលមានផ្ទះឆ្ងាយ ទៅផ្ទះវិញ។
ដោយឡែកជនល្មើសស្របពេលបុរសជាម្ចាស់ផ្ទះមិននៅ បានឱកាសល្អក៏បានឡើងទៅ
លើផ្ទះបុរសរងគ្រោះ យកកាំបិតប័ងតោស៊កតាមចន្លោះទ្វារផ្ទះ កាត់ខ្សែដែលចងទ្វារនោះចោល
ហើយ ចូលទៅចាប់បង្ខំរំលោភកុមារីអាយុ១៤ឆ្នាំម្នាក់ រហូតបានសម្រេច។ចៃដន្យពេលនោះបុរ
សជាឪពុកកុមារីរងគ្រោះក៏មកទាន់ឃើញកូនស្រីខ្លួនកំពុងយំស្លៀកខោវិញ ខណៈនោះដែរគា
ត់ក៏បានចុះមកដីវិញ ចំណែកជនល្មើសដឹងខ្លួនក៏បានសំពះសុំទោសឪពុកកុមារីរងគ្រោះ។
ដោយសារទប់កំហឹងមិនបាន បុរសជាឪពុកក៏បានស្រែកជេរដៀមដាមអោយជនល្មើស
ក្នុងពេលនោះដែរ ជនល្មើសដែលបានដើរទៅផ្ទះខ្លួន មានចម្ងាយពីផ្ទះកុមារីរងគ្រោះប្រ មាណ៦០មហើយនោះ ក៏បានកាន់កាំបិតប័ងតោមួយដើមកវិញ យារកាប់មកលើក្បាលបុរសជាឪពុក
កុមារីរងគ្រោះចំនួន២កាំបិតផ្ទួនៗគ្នា (តាមចម្លើយសារភាពគេថា៖ប៉ុនប៉ងកាប់សម្លាប់បំបិតមាត់កុំអោយបែកការ) ប៉ុន្តែពេលនោះបុរសរងគ្រោះបានលើដៃទាំង២រងទាន់ និងបានរបួសដៃទាំង២ធ្ងន់ធ្ងរដល់ឆ្អឹង ហើយបានស្រែកអោយអ្នកជិតខាងជួយ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុ ស្តិមូលដ្ឋានក៏បានមកដល់តាមចាប់ខ្លួនជនល្មើសបានទាំងយប់ ហើយឃាត់ខ្លួនទុកក្នុងប៉ុស្តិ។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ជនល្មើស ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលា ប្អៀរ កសាងសំណុំរឿងចោទប្រកាន់២ករណីគឺ ១ចាប់រំលោភអនិតិជន ២ប៉ុនប៉ងធ្វើមនុស្សឃា
តដោយចេតនា និងបានបញ្ជូនខ្លួនមកកាន់ការរិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិធ្ងន់ខេត្ត ចាត់ការកសាងសំណុំរឿងបន្តតាមនិតិវិធី បញ្ជូនខ្លួនទៅតុលាការខេត្ត៕


































