សៀមរាប៖កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៥ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហកាជា មួយកម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌ និង កម្លាំងមូលដ្ឋានអ.ហក្រុងសៀមរាប ដឹកនាំសម្របសម្រួលនីតិ វិធីដោយលោក ថេង សំណាង ព្រះ
រាជអាជ្ញារង អមសាលា ដំបូងខេត្ត សៀមរាប បានចុះអនុវត្តន៍វិធានញ៉ុះញង់ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិ បន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប។
លោក ឆៃ រ៉ង នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាបបានឲោដឹងថាដោយមានការចង្អុលបង្ហាញពីសំណាក់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន១២ នាក់រួមមាន ទី១.ឈ្មោះ លី ប៊ុន ជង់ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្សទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប២.ឈ្មោះ កែវ រីណា ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាបទី៣.ឈ្មោះ លី ម៉េង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប ទី៤.ឈ្មោះ លី សុខថេង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង សៀមរាប ខេត្ត សៀមរាប ៥.ឈ្មោះ ម៉ៅ ម៉េងហុយ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិគោកស្រុក ឃុំពួក ស្រុក ពួក ខេត្ត សៀមរាប ៦.ឈ្មោះ សៀន ណារិទ្ធ ហៅវ៉ៃ ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ ជាងដេរ បច្ចុប្បន្នភូមិ ព្រៃ ឃុំ ខ្នាសណ្តាយ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ៧.ឈ្មោះ វុត ចន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ន ភូមិ ឈូកស ឃុំ ឃុនរាម ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ៨.ឈ្មោះ ឡេង បញ្ញា ហៅ ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប៩.ឈ្មោះ ប៉ែន វុត្ថា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ សំណង់ទីលំនៅបច្ចុប្បន្ន ភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប១០.ឈ្មោះ សឿន ខួច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់នំ សំបកណែមទីលំនៅបច្ចុប្បន្នភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប ១១ ឈ្មោះ សៀង វិច្ឆិកា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិ អូរតាប្រាក់ ឃុំពួក ស្រុក ពួក ខេត្តសៀមរាប ១២.ឈ្មោះ ធឿង វណ្ណធីរិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិចំបក់ហែ ឃុំពួក ស្រុក ពួក ខេត្តសៀមរាប ដកហូតបានវត្ថុតាងមួយចំនួនរួមមាន សារធាតុញៀនចំនួន ៦៤ កញ្ចប់ ទម្ងន់ សរុប៣១,៣ ក្រាម ទូរស័ព្ទ ១១គ្រឿង ជញ្ជីងថ្លឹងមួយ ដាវ ០១ដើម ឧបករណ៍ច្រកសម្រាប់លក់ និងឧបករណ៍សំរាប់ជក់មួយចំនួនទៀត។
លោក បន្តថាជនសង្ស័យទាំង១២នាក់មានម្នាក់ជាស្ត្រីមានផ្ទៃពោះ៨ខែ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៥នេះដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ខេង ឧត្តម ស៊ាន សុផាត


































![S1440003.MP4_snapshot_00.10_[2015.09.13_05.23.50]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/09/S1440003.MP4_snapshot_00.10_2015.09.13_05.23.50.jpg?resize=448%2C252&ssl=1)
