​ស្ត្រី​ក្រមុំចាស់​អាយុ​៦៦​ឆ្នាំ​ម្នាក់​ត្រូវកំលាំងចម្រុះ​អាជ្ញា​ធ័​រ​អប្សរា​ចុះ​រុះរើ​ខ្ទម និង​តារាង​បាលទះ​

0

សៀមរាប​៖ កាលពី​ថ្ងៃ​សៅ​រ៏​ទី​១១ ខែ កញា ឆ្នាំ​២០១៥ អុំ​ស្រី​ក្រមុំចាស់​ម្នាក់​ឈ្មោះ លុក អាន ភេទ​ស្រី អាយុ ៦៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គុយ សង្កាត់ អំពិល ក្រុង​សៀមរាប ខេត្តសៀមរាប​។ អុំ​ស្រី​បាន​រៀបរាប់​ប្រាប់​អ្នក​សាព​ត៏​មាន​ខេមរា​ថា ដី​របស់គាត់ គឺ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​៧៩​មកSNC12904​រហូតដល់​បច្ចុប្បន្ន​នេះ ហើយ​គាត់​ក៏បាន​ធ្វើ​រោង​តូច​មួយ​ទុក​សម្រាប់​ឲ្យ​ចៅៗ​របស់គាត់​យក​កម្រៃ​ពី​បាលទះ​ដែល​គេ​បានធ្វើ​២​តារាង​សម្រាប់​លេង​នៅ​ទីនោះ​គ្រាន់​និង​បាន​លុយ​បន្តិចបន្តួច​ឲ្យ​ចៅ​រៀន​និង​ធ្វើបុណ្យ​ធ្វើ​ទាន​ខ្លះៗ​ផង ក្រោយមក​កាលពី​ថ្ងៃ​សៅ​រ៏​ទី​១១ ខែ កញា ឆ្នាំ​២០១៥​នៅពេល​ព្រឹក​ក៏មាន​កំលាំងចំរុះ​របស់​អាជ្ញា​ធ័​រ​អប្សរា​បាន​រុះរើ​រោង​និង​បាលទះ​របស់គាត់​អស់ ហើយ​យកទៅដាក់​កន្លែង​ប៉ុ​ស្ត៏​អាជ្ញា​ធ័​រ​អប្សរា​តែម្ដង​។​
ប្រភពពី​អ្នកឃើញ​ហេតុ​ការ​ណ៏​ឈ្មោះ លោក នួន ង៉ិ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា នៅពេលដែល​កំលាំងចំរុះ​បាន​រុះរើ​ហើយ​បាន​និយាយ​ចំពោះ​ម្ចាស់​ខ្ទម​ដោយ​ហាម​មិន​ឲ្យ​សង់​ខ្ទម​និង​តារាង​បាលទះ​បន្តទៀត​នោះទេ លុះ​ព្រឹក​ថ្ងែ​ទី​១៤ ខែ កញា ឆ្នាំ​២០១៥ ពួកគាត់​បានឃើញ​កំលាំង​អាជ្ញាធរ​អប្សរា​ចុះមក​ម្តងទៀត​ដោយបាន​ប្រាប់ថា​មិន​ឲ្យ​សង់​ខ្ទម​និង​ជាដាច់ខាត​ពួកគេ​ឲ្យ​ធ្វើ​តារាង​បាលទះ​បាន​ប៉ុន្តែ​គឺ​ចាប់ពី​ម៉ោង​៣​រសៀល​រហូតដល់​ល្ងាច ទើប​ពួកគេ​ឲ្យ​សា​ទុកជា​រៀងរាល់​ថ្ងែ គឺ​ក្នុង​ចន្លោះ​រវៀង​ពេលព្រឹក​រហូត​ទៅដល់​ពេល​រសៀល​ម៉ោង​៣.00​នឹង​អាចដាក់​សាជាថ្មី​ទៀត​បាន បើ​មិន​ដូច្នោះ​ទេ​ខាង​អាជ្ញាធរ​អប្សរា​នឹងមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។​
ចំណែក​លោក​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​អប្សរា​ដោយ​មិនបាន​ស្គាល់ឈ្មោះ​។​ប្រចាំ​នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា កំលាំង​របស់លោក​បាន​ចុះទៅ​រុះរើ​ពិតប្រាកដ​មែន ដោយ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​របស់លោក​។​
​ដោយឡែក​លោក ឡុង កុសល នាយកដ្ឋាន​ផ្សព្វផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៤ ខែ កញ្ញា នេះ​ថា​ព្រោះ​ដី​នោះ​នៅក្នុង​បុរី​ទេសចរ​ណ៏​វ​ប្បធ​ម៏​អង្គរ មិនទាន់បាន​កាត់​ទេ ជា​ដី​កម្ម​សិទ្ធ​របស់គាត់​ក៏ដោយ ប៉ុ​ន្ត​ខាង​មន្ត្រី​បាន​ចុះមក​ធ្វើ​កិច្ចសន្យា​២​ដង​រួចមកហើយ លោក​បន្តថា ចំពោះ​ដី​ដែល​គេ​ធ្វើ​ផ្ទះ​បាន​នោះ ត្រូវបាន​សម្តេច​កាត់​ឃ្វាល​ឲ្យ​រួចរាល់​អស់​មួយចំនួន​មកហើយ ដី​ដែល​កាត់​ហើយ​នោះ​ខាង​មន្ត្រី​អាជ្ញាធរ​មិនបាន​បះ​ពាល់​ឡើយ​។​
សូម​រំលឹក​ផង​ដែលថា ស្ត្រី​ក្រមុំចាស់​និង​ក្មួយ​ព្រមទាំង​ចៅៗ​ទាំងអស់​សូម​សំ​ណូ​ពរ​ដល់​សម្តេច តេ ជោ ហ៊ុន សែន និង កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយ​រក​យុ​ត្តិ​ធ​ម៏​ដល់​ក្រុមគ្រួសារ​នាង​ខ្ញុំ​ផង ព្រោះ​ដី​នាង​ខ្ញុំ​ស្ថិតនៅ​ចំ​កណ្តាល​គេ​គ្រានតែ​ធ្វើស្រែ រោង និង ដាក់​តារាង​បាលទះ​ប៉ុណ្ណោះ ដើ​ប្បី​កាត់បន្ថយ​នៅ​ភាពក្រីក្រ និង ចិ​ញ្ចិ​ម​ចៅៗ​ព្រមទាំង​ក្មួយៗ​និង​ខ្លួនឯង​ផង​៕SNC12902 SNC12907 SNC12909 SNC12921 SNC12919 SNC12922ខេង ឧ​ត្ត​ម ស៊ាន សុផាត​