​បុរស់​ម្នាក់​ដែលជា​អ្នករកស៊ី​ដឹកឈើ​បាន​បើកឡាន​ហោះ​ធ្លាក់ចូល​ស្នាមភ្លោះ​ឈើបុក​បែក​ថ្លើម​ស្លាប់​ភ្លាមៗ​

0

​សៀមរាប​៖​បុរស់​ម្នាក់​ដែលជា​អ្នករកស៊ី​ដឹកឈើ​បាន​បើកឡាន​ហោះ​ធ្លាក់ចូល​ស្នាមភ្លោះ​ឈើបុក​បែក​ថ្លើម​ស្លាប់​ភ្លាមៗ​​នៅ​និង​កន្លែង​និង​ព្រូ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈ​បើកបរ​ឡាន​ដឹកឈើ​ហួស​ល្បឿន​លោត​ឆ​ត្រ័ស​ត្ថ​កិច្ច​តាម​ដងផ្លូវ​និង​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។12021773_119710768383048_797344792_n​ហេតុ​ការ​នេះ​បា​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៥​ស្ថិត​ត្រង់ចំណុច​អូ​សៃ​ឡាប់​ជាប់​ព្រំប្រទល់​ស្រុក​ស្វាយ​លើ​និង​ស្រុក​សូទ្រនិគម​។​
​សមត្ថកិច្ច​បាន​ឱ​ដឹងថា​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​អិន​ប្រុស​អាយុ​៣៧​ឆ្នាំ​ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​ត្រាំ​នាគ​ក្រុង​និង​ខត្ត​សៀមរាប និង​ព្រូ​ម្នាក់ទៀត​របួសធ្ងន់​មិន​ស្គាល់ឈ្មោះ​។​
​ចំណែក​រថយន្ត​ដែលជា​មធ្យោបាយ​ដឹកឈើ​ម៉ាក​កា​ម៉ា​រី​ចង្កូត​ស្តាំ សេរី​ឆ្នាំ​៩៣​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​សៀមរាប​2A6276 និង​មាន​ឈើ​ប្រភេទ ចា​ក្រំ​ចំនួន​១៣​ដុំ ជិត​មួយ​ម៉ែត្រគូប​។​
​សម​ត្ត​កិច្ច​បន្តថា​រថយន្ត​ត្រូវ​បា​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ដើម្បី​ដោះស្រាយ​តាមច្បាប់​​ចំណែក​សព្វ​ជនរងគ្រោះ​ត្រូវ​បា​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ជនរងគ្រោះ​៕12022987_119710938383031_354269402_n 11998700_119711125049679_1148859027_n 11998714_119711945049597_1639837979_n 12007126_119710685049723_607945534_n​ដោយ​ខេង ឧ​ត្ត​ម