ខេត្តកំពង់ឆ្នាំង៖យុវជនកំពុងនាំគ្នាជក់ថ្នាំញៀន៥នាក់ ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ខ្លួនដោ
យដកហូតបានថ្នាំញៀនម៉ាទឹកកក៥កញ្ចប់ ម៉ូតូ២គ្រឿង។ប្រតិបត្តការណ៍បង្ក្រាបបទល្មើ
សគ្រឿងញៀននេះបានធ្វើឡើងនៅម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ
២៩១៥ នៅផ្ទះឈ្មោះ ប៊ុន ភារក្ស ក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ប្រតិបត្តការណ៍ខាងលើនេះ មានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប៉ុស្តិ និងនគរ
បាលប្រឆាំងគ្រឿងញៀនខេត្ត សរុបជាង១០នាក់។ចំណែកជនសង្ស័យដែលចាប់ខ្លួនបាន
១.ឈ្មោះ រ៉ង ពីគា អាយុ២០ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ២.ឈ្មោះ ឃៀង
ឆាយសៀង អាយុ២១ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ៣.ឈ្មោះ ប៊ុន ភារក្ស
អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ៤.ឈ្មោះ ជួន ពិនណា អាយុ២៥
ឆ្នាំ និង ៥.ឈ្មោះ យិន ពិសាល ហៅតាប់ អាយុ២៣ឆ្នាំ គេទាំង២នាក់រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
សមត្ថកិច្ចអោយដឹងថា៖ជនសង្ស័យទាំង៥នាក់ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនយូរឆ្នាំមកហើយ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់សមតក្ថកិច្ច ដោយឡែកមានយុវជនម្នាក់ ឪពុកម្តាយធ្លាប់យកទៅដាក់មណ្ឌលបន្សាបថ្នាំញៀននៅខេត្តបាត់ដំបងចំនួន៣ដងរួចមកហើយ តែនៅពេលគេចេញមកវិញនៅតែជក់ថ្នាំញៀនដដែល នេះហើយជាផលលំបាកនៃថ្នាំញៀន ដែលយុវជនគួរតែជៀសវាងអោយឆ្ងាយ កុំចង់សាកល្បងអោយសោះ។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន៦កញ្ចប់ ម៉ូតូ២
គ្រឿង ( ១ម៉ាកសង់កូរ៉ែពណ៌ក្រហម និង១គ្រឿងទៀតម៉ាស្កុបពីពណ៌ខ្មៅ ) ទូរសព្ទ័ដៃ១គ្រឿង និងឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច ការិយាល័យនគរបាលប្រ
ឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងតាមនិតិវិធីច្បាប់ បញ្ជូនខ្លួនទៅកាន់សាលាដំបូ ងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើចោទប្រកាន់ ជុំនំជុំរះ និង ផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕



































