បន្ទាយមានជ័យ: ផ្លូវលំ ផ្លូវក្រាលក្រួសក្រហមជាច្រើនខ្សែរស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានសប្បរស់ជន អាជីវករនិង ពលរដ្ឋ ចូលរួមជួសជុលផ្លូវដើម្បី សំរួលដំណើរគ្រប់មធ្យោបាយធ្វើដំណើរពិសេសសិស្សានុសិស្ស ក្រោយពីខូចខាតដោយសារទឹកភ្លៀងនារដូវវស្សានេះ។
លោកកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយក្រុងសិរីសោភ័ណ លោក សុខ មាន សមាជិកក្រុមប្រឹក្សារក្រុងសិរីសោភ័ណ ចុះពិនិត្យការដ្ឋានផ្លូវដែលលោកបានផ្ដួចដ្ដើម និងគៀងគរដើម្បីជួសជល់ឡើងវិញនាចុងសប្ដាហ៍នេះ។
លោកវិស្វករ លី សារី ប្រាប់កាលពីថ្ងៃទី១៣ កញ្ញា ២០១៥ថា: ក្នុងរដូវវស្សានេះផ្លូវលំ ផ្លូវគ្រោះក្រហម និងផ្លូវបេតុងជាច្រើនខ្សែរនៅទូរទាំងសង្កាត់ ក្នុងក្រុងសិរីសោភ័ណរងការខូចខាតរអិលភក់ ជង្ហុក សំបុកមាន់ ពិបាកធ្វើដំណើរលើគ្រប់មធ្យោបាយ ។ ដោយឡែកផ្លូវលំក្រាលគ្រួសក្រហមប្រវែង២០០ទៅ២៥០ម៉ែត្រ មានទំហំទទឹង៨ ម៉ែត្រ ចំនួន ៤ខ្សែរ តភ្ជាប់ចូលទៅក្នុងភូមិ២ ក្នុងសង្កាត់កំពង់ស្វាយ រងការខូចខាតត្រូវបានជួសជល់ក្រាលគ្រួស ថ្មមិច រួចរាល់ហើយ និងកំពុងបន្តគៀងគរសប្បរស់ជន អាជីវករនិង ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាច្រើនខ្សែរទៀតអោយចូលរួម។

លោកកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធាក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងសិរីសោភ័ណបានថ្លែងអំណរគុណលោក សាំង គង់ ដែលបានផ្ដល់គ្រឿងចក្រ រយះពេល២ខែ ក្នុងការជួសជល់ផ្លូវក្នុងសង្កាត់នេះ ដោយមិនគិតកម្រៃ និងការចូលរួមពីពលរដ្ឋ។
លោកកវិស្វករ លី សារី សំណូមពរសប្បរសជន អាជីវករនិង ពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ រក្សារនូវវប្បធម៏នេះ ជួយបរិចាក ធនធានដើម្បីបានស្ថាបនាផ្លូវសំរួលដំណើរនិងចូលរួមអភិវឌ្ឍមូលដ្ឋានខ្លួន៕


































