ឆ្នាំនេះ​ខេត្តបន្ទាយមានជ័យ​ប្រឡង​បាក់​ឌុប​ជាប់​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ​ជាង​10​ភាគរយ​និង​និទ្ទេស​a​ពី​នាក់​

0

​បន្ទាយមានជ័យ​:​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​បានប្រកាស​បិទ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទ​13​នេះ​នា​សម័យ​ប្រ​ទ្ប​ង​24 សីហា​2015​ឃើញថា​បេក្ខជន​ប្រឡង​បើ​ប្រៀបធៀប​ទៅ​លទ្ធ​ល​ប្រឡង​ដូចគ្នា​ឆ្នាំ​2014​មានការ​កើន​ទ្បើង​ដល់​ទៅ​ជាង​15%​ក្នុងនោះ​មាន​និទ្ទេស​A​ពី​នាក់​។​
លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ចូលរួម​ប្រកាស​លទ្ធផល​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បានអោយដឹងថា​សម្រាប់​ខេត្តបន្ទាយមានជ័យ​មាន​កិ​តិ​យស់​ខ្លាំងណាស់​ដោយមាន​បេក្ខជន​ប្រ​ទ្ប​ង​បាន​ជាប់​ច្រើនជាង​ឆ្នាំមុន​ជាIMG_9703ពិសេស​បានទទួល​និទ្ទេស​A​ចំនួន​ពីរ​នាក់​មកពី​វិទ្យាល័យ​មង្គល​បូរី​និង​វិទ្យាល័យ​ហ៊ុន សែន មង​គល​បូរី​ក្នុងស្រុក​មង្គល​បូរី​។​ដោយឡែក​បេក្ខជន​ដែល​ប្រឡង​ទទួលបាន​ជោគជ័យ​មាន​IMG_9705ចំនួន​1511​នាក់​ស្រី​819​នាក់​ស្មើ​56.02%​។​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​និង​ការប្រឡង​បាក់​ឌុប​ឆ្នាំ​2014​មានការ​កើន​ទ្បើង​ជាង​15%​ដែល​ឆ្នាំ​2015​សរុប​ទាំង​ពីរលើក​ជាប់​បានតែ​1169​នាក់​ស្មើ​41.85%​។​
សូម​បញ្ជក់​ថា​សម្រាប់​ការ​ប្រ​ទ្ប​ង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​បេក្ខជន​ប្រ​ទ្ប​ង​សរុប​2750​នាក់​ស្រី​1365​នាក់​មកពី​វិទ្យាល័យ​ចំនួន​26​វិទ្យាល័យ IMG_9702វិទ្យាល័យ​ឯកជន​មាន​ចំនួន​3​ហើយ​មណ្ឌល​ប្រ​ទ្ប​ង​ចំនួន​5​មណ្ឌល​ស្មើរ​និង​111​បន្ទប់​។​ចំពោះ​បេក្ខជន​ដែល​ជាប់​និទ្ទេស​A​អាជ្ញាធរ​និង​មាន​រង្វាន់​ជូន​៕