​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​មកពី​១៧​សហគម​ ​បានមក​តវ៉ា​នៅមុខ រដ្ឋបាល​សាលាខេត្ត អំពី​បញ្ហា​វិវាទ​ដីធ្លី​

0

​ខេត្ត​សៀម​រា​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​ប្រមាណ​មកពី​១៧​សហគម​ក្នុង​ខេត្តសៀមរាប ប្រមាណ​ជាង​១០០​នាក់​បានមក​ធ្វើការ​តវ៉ា​នៅមុខ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ដើម្បី​សុំ​ចេញ​ប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី ដែល​បាន​ក្រុមការងារ​ខេត្ត បានធ្វើការ​វាស់វែង​ដី​ជូន​ពួកគាត់​កន្លងទៅ ។
​ ​ដើម្បី​ក្នុងការ​បញ្ចុះ​នូវ​កំដៅ​នៃ​ការតវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នាឱកាស​នោះ​លោក​នូ​ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​ស៊ិន​រុន​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានធ្វើការ​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៣​រូប​ចូលជួប​ពិភាក្សាគ្នា​លើ​ករណី​ទំនាស់​ដីធ្លី​នេះ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី​ក្នុង​រដ្ឋបាល​សាលាខេត្ត​។ ក្នុងនោះ​តំណាង​ប្រជាពលរដ្ឋ​បានធ្វើ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​សុំ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ឆ្លើយតប​ចំពោះ​ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ភូមិ​តានី​ឃុំ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី ព​ន្លឿ​ន​ដល់​ការផ្តល់​ប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី ព្រមទាំង​សុំ​ផ្ទៀងផ្ទាត់​លិខិត​កាន់កាប់​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង ក្រុមហ៊ុន ។ ក្នុងនោះដែរ​ប្រជាពលរដ្ឋ​បាន​តវ៉ា​ទាមទា​ដី​សម្បទា​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ឃុំ​កំពង់​ភ្លុក​និង ដី​ទីតាំង​ឃ្លាំង​គ្រាប់​របស់​កងទ័ព​នៅ ភូមិ​ភ្នំ​ក្រោម​សង្កាត់​សៀមរាប​ផងដែរ ។​DSC_0214
​ក្រោយពី​ក្តាប់បាន​នូវ​រាល់​បញ្ហា​ដែល​តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​អំពី​ករណីនេះ ក្នុងនោះដែរ​លោក​នូ ផល្លា និង លោក ស៊ិន រុន ក៏បាន​ឲ្យ​មន្ទីរជំនាញ​សូ​រិ​យោ​ដី​ខេត្ត និង ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ និង អាជ្ញាធរ​ស្រុក ធ្វើការ​បកស្រាយ​បំភ្លឺ​អំពី​និតិ​វិធី​ផ្លូវច្បាប់​ក្នុង​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​អស់​នូវ​ម​ន្ទឹ​ល​ម៉​ង​សៅ​ក្នុងពេល​កន្លងមក​ដែល​ក្រុមការងារ​យើង​បានធ្វើ​វាស់វែង​ជូន​ពួកគាត់​កន្លងមកនេះ ដើម្បី​រៀបចំ​ចេញ​ប្លង់ដី និង​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ពួកគាត់ ។ ក្នុងនោះ​មន្ទីរជំនាញ ក៏បាន​គូសបញ្ជាក់ថា ចំពោះ​រាល់​ដីធ្លី​ណា មានទំនាស់ ឬ ក៏មាន​សា​ក្រម​របស់​តុលាការ ក្រុម​ជំនាញ​មិនអាច​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ជូន​បងប្អូន​បានឡើយ ។​DSC_0211
​មានប្រសាសន៍​នោះ លោក នូ ផល្លា និង លោក ស៊ិន រុន ក៏បាន​ធ្វើការ​បញ្ជាក់ជូន​បងប្អូន​ជា​តំណាង​ប្រជាពលរដ្ឋ ក្រោយពី​បាន​ស្តាប់​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាំង​១៧​សហគមន៍ អំពី​បញ្ហា​វិវាទ​ដីធ្លី​កន្លងមកនេះ រវាង ប្រជាពលរដ្ឋ និង ក្រុមហ៊ុន​និង​រដ្ឋអំណាច​នោះ​ក៏​ជា​ទុក្ខ​កង្វល់​របស់​រាជរដ្ឋាភិបាល​និង​អាជា្ញធរ​ខេត្ត​ផងដែរ ដែល​ត្រូវធ្វើ​ការដោះស្រាយ​ជូន​បងប្អូន​ប្រកបដោយ​សន្តិវិធី ។ ឯកឧត្តម​ទាំងពីរ​ក៏បាន​គូសបញ្ជាក់ថា ការ​ដោះ ស្រាយ​នេះ អាជ្ញាធរខេត្ត​ដោះស្រាយបាន​ជូន​បងប្អូន ចំពោះ​ដីធ្លី​ណា​ដែល​គ្មាន​បញ្ហា​ទំនាស់ និង គ្មាន​សា​ដីការ របស់​តុលាការ តែបើ​ដីធ្លី​នោះ​មានការ​ពាក់ព័ន្ធ​ទៅនឹង​តុលាការ​នោះ គឺជា​សម​ត្ថិ​កិច្ច​របស់​តុលាការ​។ លោក នូ ផល្លា ឯ​.​ឧ ស៊ិន រុន ក៏បាន​បន្តទៀតថា​ចំពោះ​បញ្ហា​ដី​ទីតាំង​បន្ទាយ​កងទ័ព​ដែលជា​ឃ្លាំង​របស់​កងទ័ព​នោះ គឺជា​ភារកិច្ច ដោះស្រាយ​ដោយ​យោធភូមិភាគ​ទី​៤​ហើយក៏​ជា​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៀតផង អាជ្ញាធរខេត្ត​ពុំមាន​សិទ្ធ​ដោះស្រាយ​ជូន​បានឡើយ ហើយ​ខេត្ត​ទទួល​ការដោះស្រាយ​ជូន​បាន​នៅ​គ្រប់​ដីធ្លី​ស្ថិតនៅក្រោម​ការ គ្រប់គ្រង​ដែន​រដ្ឋបាលខេត្ត​តែប៉ុណ្ណោះ​។​លោក​ទាំងពីរ​ក៏បាន​ទទួល​នូវ​រាល់​សំណើរ និង សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​១៧​សហគមន៍​ដែល​បានដាក់​ជូន​មក​អាជ្ញាធរខេត្ត​នាពេលនេះ ឯកឧត្តម​នឹង​ពាំ​នាំទៅ​ដាក់ ជូន​ឯកឧត្តម​អភិបាលខេត្ត ពិនិត្យ និង មាន​វិធានការ​ក្នុងការ​ដោះស្រាយ​ជូន​បងប្អូន​ផងដែរ ។​
​ក្រោយពី​បានទទួល​នូវ​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរខេត្ត​រួចមក​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ មាន​ជំនឿ​ទុកចិត្ត​ចំពោះ​អាណាព្យាបាល​របស់ខ្លួន​ក្នុងការ​ស្វែងរក​ដោះស្រាយ​ជូន​ដល់​ពួកគាត់ ព្រមទាំង​បានទទួល​យក​សំណូមពរ​របស់​អាជ្ញាធ​រ​ខេត្តហើយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​យល់ព្រម​ត្រឡប់​វិលត្រឡប់​ទៅកាន់​ភូមិ​ឃុំ​ស្រុក​របស់ខ្លួន ដោយ​នាំយក​នូវ​ក្តីសង្ឃឹម​ជឿជាក់​ចំពោះ​អាជ្ញាធរខេត្ត​ផងដែរ ៕
ដោយ​គឿន​វ៉េ​ត