​រថយន្ត​ទេសចរ​ណ៏​កា​ពី​តូ​ល​បំពាន បុក​រថយន្ត​យី​ឌុប​ដឹក​ស្រួ​វ​បង្ក​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៦​នាក់​

0

ខេត្តកំពង់ធំ គ្រោះថ្នាក់​ចរាចរ​ណ៏​បានកើត​ឡើង​គួរអោយ​រន្ធត់​នៅលើ​ស្ពាន​តាំងក្រសាំង រវាង​រថយន្ត​ទេសចរ​ណ៏​កា​ពី​តូ​ល ទៅបុក​រថយន្ត​យី​ឌុប​ដឹកស្រូវ​ពេញទំហឹង​លឺស្នូ​ដូច​គ្រាប់​រន្ទះ បង្ក​ឲ្យ​អ្នកធ្វើដំណើ​ក្នុង​រថយន្ត​ទេសចរ​ណ៏ រងរបួស​ចំនួន​៦​នាក់ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លួ​វ​ជាតិ​លេខ​៦ ពី​ត្បូង​ទៅ​ជើង ចំនុច​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

តាម​សាក្សី​បានឃើញ​ហេតុ​ការ​ណ៏​ខាងលើនេះ​ប្រាប់​អោយដឹងថា រថយន្ត​ទេសចរ​ណ៏​កា​ពី​តូ​ល​កំពុងធ្វើដំណើរ ដឹក​ភ្ញៀវ​ចេញពី​ភ្នំពេញ​ទៅ​សៀមរាប​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជែង​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ចូល​គន្លង​ផ្លូវ​អទិភាព​របស់​រថយន្ត​យី​ឌុប​ទាំងស្រុង​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មួយ​រំពិច​ដូច​ច្នោះ​។​

សមត្ថកិច្ច​ស្រុក​សន្ទុក បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​ណ៏​គួរអោយ​រន្ធត់​ខាងលើនេះ គ្មាន​អ្នក​បាត់បង់​ជីវិត​ទេ គ្រាន់តែ​ស្ទះ​ចរាចរ​ណ៏​ជាង​មួយ​ម៉ោង​នឹងរង​របួសធ្ងន់​ស្រាល​៦​នាក់ ចំនែក​ស្ត្រី​២​នាក់​រងរបួស​ធ្ងន់​ឈ្មោះ សែន​តុលា អាយុៈ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក ស្រុក​សូ​និគម​ន៏​ខេត្តសៀមរាប នឹង​ម្នាក់ទៀត​ឈ្មោះ ហៀ​ង​អៀង សក់ អាយុៈ ៥៦​ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ រីឯ​

រថយន្ត​បង្ករ​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A.32.66​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួនបាត់​ស្រ​ម៉ោ​ល ចំណែក​ម្ចាស់​រថយន្ត​យី​ឌុប​ជា​អ្នករងគ្រោះ​រងរបួស​ស្រាល លុះ​ដល់ពេល​ព្រលប់ ស្ងាត់ សមត្ថកិច្ច​បាន​ប្រមូលយក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។03 01 02