ប៉ូលីស​ប៉ោយប៉ែត​ចុះ​ត្រួ​ក​ពិនិត្យ​ទីតាំង​ល្បែង​អ៊ី​ន​ធឺ​ណែ​ត​ជាច្រើន​កន្លែង​ប្លុក​កាស៊ី​ុ​ណូ​

0

​បន្ទាយមានជ័យ ៖ ទីតាំង​ល្បែង Online ជាច្រើន​កន្លែង​នៅក្នុង​ប្លុក​កាស៊ីណូ​នា​មាត់ច្រក​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះ​ត្រួតពិនិត្យ និង​ស្នើរ​ចាត់វិធានការ​បង្ក្រាប នូវ​ល្បែង​ណា​ដែល​គ្មាន​ច្បាប់ និង​មិន​ពាក់ព័ន្ធ​ជាមួយ​កាស៊ីណូ IMG_9804
​ការចុះ​ត្រូតពិនិត្យ​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ១៤ កញ្ញា ២០១៥ ក្នុង​ប្លុ​ន​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានអោយ​អ្នក​សា​ព័​ត៍​មាន​ដឹងថា ការដែល​កម្លាំង​ចុះ​ពី​ម្សិលមិញ​គឺ​ដើម្បី​ត្រួតពិនិត្យ​អោយដឹងថា ទីតាំង​ល្បែង​ណា​ដែល​គ្មាន​ច្បាប់​ពាក់ព័ន្ធ​ជាមួយនិង​កាស៊ីណូ តែ​មិនមាន​ការបង្ក្រាប​ទេ ហើយ​ជាមួយនឹង​ការចុះ​នេះ សមត្ថកិច្ច​បាន​រកឃើញ​ល្បែង​តាម​ប្រព័ន្ធ Inter Net ប្រមាណ​ជា​៦​កន្លែង ដែល​បំពាក់​ទៅដោយ Computer រាប់សិប​គ្រឿង ។ លោក​បន្ត​អោយដឹងទៀតថា ចំពោះ​ចំណាក់​ការ​បន្ទាប់ លោក កំពុង​ធ្វើ​របាយ​ការ​ទៅ​ថ្នាក់លើ​ដើម្បី​ចាត់វិធានការ​បន្ត ។ លោក​ក៏បាន​បញ្ជាក់ថា ការធ្វើ​ធ្វើ​នេះ​គឺ​រកអោយឃើញ​នូវ​ល្បែងស៊ីសង​ណា​ដែល លួចលាក់​ជ្រកកោន​ក្រោម​ស្លាក​យីហោ​កាស៊ីណូ ។ IMG_9794
ការចុះ​ត្រួ​ក​ពិនិត្យ​នេះ​ចំពេល​ល្បែង​ស៊ី​ុ​សង​ជាច្រើន​កំពុងតែ​ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ ដោយមាន​ខ្មែរ​ខូ​លលេង​យ៉ាង​គគ្រឹកគគ្រេង ដូចជា​ល្បែង​ប្រ​ជុល​មាន់ អាប៉ោង យូគី ដែល​ស្ថិតនៅ​ពីមុខ​កាស៊ីណូ​ផ្កាយ​៥ និង​ល្បែង​តាម​ប្រព័ន្ធ Inter Net ទាំង​ក្នុង និង​ក្រៅ​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយប៉ែត ។​
ប្រជាពលរដ្ឋ​រីករាយ​និង​ការអនុវត្ត​របស់​ប៉ូលីស​ទៅលើ​ទីតាំង​ល្បែង​តែ​សូមអោយ​បង្ក្រាប​គ្រប់កន្លែង​ជាពិសេស​កាលដែល​ខ្មែរ​ចូល​លេងល្បែង​ក្នុងកា​សី​ុ​ណូ​៕Bun rithyIMG_9796