គ្រូពេទ្យ​បន្តក់ថ្នាំ​ក្មេងស្រី​ស្លាប់​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​ក្រុម​គ​ណះ​កម្ម​ការ​គ្រួ​ពេទ្យ​ចុះទៅពិនិត្យ​

0


​បន្ទាយមានជ័យ​
​គ្រូពេទ្យ​បន្តក់ថ្នាំ​ក្មេងស្រី​ស្លាប់​នោះ​ត្រូវបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​ក្រុម​គ​ណះ​កម្ម​ការ​គ្រួ​ពេទ្យ​ខេត្ត​និង​ចុះទៅពិនិត្យ​និង​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​ថ្ងៃទី​១៥​កញ្ញា​២០១៥​នៅ​គ្លី​នី​ក​ឯកជន​សុខ​វិសាល​ក្រុង​ប៉ោយប៉ែត​។​លោ​វ​រះ​សេនីយ៍​ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​imageកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ក្រោយ​ពេលដែល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ង៉ូ​វ តៃ​ហេង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ត្រូវជា​ប្តី​ឈ្មោះ សាយ ចាន់ថន អាយុ​៣២​ឆ្នាំ​រស់នៅ​ក្រុង​ប៉ោយប៉ែត​បាន​ប្តឹង​ឈ្មោះ នូវ គឹម​ស្រេង ភេទ​ប្រុស​ជា​ម្ចាស់​មន្ទី​សំរាក​ព្យាបាល​និង​សម្ភព​សុខ​វិសាល​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​ប្តឹង​ចោទប្រកាន​ពីបទ​បន្តក់ថ្នាំ​ស្លាប់​កូនស្រី​អាយុ​ទើបបាន​៤​ខែ​កាលពី​យប់​ថ្ងៃទី​១១​កញ្ញា​២០១៥​។​
​លោក​បាន​បន្តថា​ក្រោយ​ទទួល​ពាក្យបណ្តឹង​រួចមក​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​បាន​ហៅ​ឈ្មោះ នូវ គឹម​ស្រេង សាកសួរ​ហើយ​ត្រូវបាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ចំពោះ​សំណុំរឿង​ករណី​បន្តក់ថ្នាំ​ស្លាប់​ក្មេងស្រី​អាយុ​៤​ខែ​នេះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្តន៍​តាមច្បាប់​ហើយ​។​image (1)
​លោក​វិ​ជ្ជះ​បណ្ឌិត ឡេ ច័ន្ទ​សង្វាត អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​បាន​ប្រាប់ថា​ក្រោយ​ពេលដែល​ទទួល​ព័ត៌មាន​បានដឹងថា​ក្មេងស្រី​ម្នាក់​ស្លាប់​ហើយ​ឪពុកម្តាយ​ប្តឹង​គ្រូ​ពេទ្យមន្ទី​សំរាក​ព្យាបាល​និង​សម្ភព​សុខ​វិសាល​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​ចោទប្រកាន់​បន្តក់ថ្នាំ​ស្លាប់​កូនស្រី​នោះ​។​លោក​វិ​ជ្ជះ​បណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទី​ពេទ្យ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ចាត់តាំង​លោក​វិ​ជ្ជះ​បណ្ឌិត កែវ​ពេជ្រ​សុវណ្ណ ប្រធានការិយាល័យ​បញ្ចេ​ក​ទេស​ដឹកនាំ​មន្ត្រី​គ​ណះ​កម្ម​ការ​គ្រូពេទ្យ​គ្រោង​ចុះ​នៅ​ថ្ងៃទី​១៥​កញ្ញា​២០១៥​ដើម្បី​ទៅពិនិត្យ​សាកសួរ​ព័ត៌មាន​ពី​ការស្លាប់​របស់​ក្មេងស្រី​និង​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ច្បាស់​ពី​មូល​ក្មេង​ដែល​ស្លាប់​នោះ​៕Bun rithyimage