​បើក​ម៉ូតូ​ទៅបុក​រថយន្ត​កំពុង​ចត​ស្រប​ទិស​ប្ដូរ​កង់​របួសធ្ងន់​យល់​ព្រមយក​សំណង​៤០​មឺ​ុ​ន​រៀល​បញ្ចប់រឿង​

0

 

​ពោធិ៍សាត់​: មនុស្សម្នា​ក់បាន​រងរ​បួស​បាក់​ស្មងជើង​យា​៉​ង​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ខេត្តពោធិ៍សាត់​ភ្លាមៗ​ដោយសា​តែ​ជួប​ឧប្បហេតុ​ចរាចរណ៍ ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ពីក្រោយ​ដែល​កំពុង​ចត​ប្ដូរ​កង់​លើ​ចិញ្ចើមផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​មោ​៉​ង​image (1)៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៥​ក្នុង​ភួ​មិ​សុ​វាយ​បា​៉​ក ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ តែ​ភាគី​ជនរងគ្រោះ​ព្រម​ទទួល​សំណង​៤០​មឺ​ុ​ន​រៀល​បញ្ចប់រឿង​។​​បើតាម​មន្ត្រីនគរបាល​ចរាចរ​ណ៍​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ឈ្មោះ បា​៉​ង រា​៉​វី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​ស្រុក​កណ្ដៀង​បាន​ប្រាប់ថា​រថយន្ត​របស់គាត់​ប្រភេទ​នីសា​ន់​ពណ៍​សំបក់​ឱ​ឡឹ​កពាក់​ស្លាក់​លេខ​ភ្នំពេញ​. 2F-62 27 បាន​ចរាចរណ៍​ដឹក​សម្ភារ​:​ពី​ជើង​ទៅ​ត្បូង​លើផ្លូវ​លេខ​១៥៥ ។ ពេលដែល​មកដល់​ចំនុចកើតហេតុ​នេះ​បាន​បែក​កង់​រថយន្ត​ក៍បាន​អែប​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ​កាច់​មែកឈើ​មុខក្រោយ​ដាក់​ជាស​ញ្ញា ហើយក៍​បាន​ប្ដូរ​កង់​រថយន្ត រថយន្ត​រំពេច​នោះ ក៍មាន​បុរស​ម្នាក់​ឈ្មោះ ឈន ប៉ក់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភួ​មិ​ប៉ែន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​image (2)
​បាន​ជិះ​ម៉ូតូ​សេ​១២៥​ពណ៍​ក្រហម​ពាក់​ស្លាក់​លេខ ពោធិ៍សាត់​1F.43-81 បាន​ចរាចរណ៍​មកពី​ក្រោយ​ស្រប​ទិស​គ្នា ដោយ​ប្រើប្រាស់​ល្បឿន​លឿន ភ្លាមនោះ​ក៍វាក់​នឹង​រថយន្ត​ដែល​គេ​កំពុង​ឈប​ចត​ប្ដូរ​កង់ ក៍បាន​បុក​ពីក្រោយ រថយន្ត​នោះ បណ្ដាល​ឲ្យ​រងរបួស​បា​កៀ​ស្មងជើង​ធ្ងន់ធ្ងរ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ខេត្តពោធិ៍សាត់​តែម្ដង​។​​លោក វង សា​វ៉េ​ត អធិការនគរបាល​ស្រុក​ភ្នំក្រវាញ​ឲ្យ​ដឹងថា​ក្រោយពេល​មាន​ឧ​ប្ប​ហេ​ត​នេះ​នគរបាល​បាន​យក​វត្ថុតាង​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ដើម្បី​រក្សាទុក​ប​ណ្ណោះ​អាសន្ន ។ លោក​បន្តថា​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ ម្ចាស់​រថយន្ត​និង​ជនរងគ្រោះ​បាន​ត្រូវរ៉ូវ​គ្នា​មកកាន់​អធិការដ្ឋាន​នគរបាល ធ្វើកា​សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​ជនរងគ្រោះ​ជិះ​ម៉ូតូ ព្រម​ទទួល​សំណង​ពី​ម្ចាស់​រថយន្ត​ចំនួន​៤០​មឺ​ុ​ន​រៀល​បញ្ចប់រឿង​តែម្ដង​៕ Bun rithy