ប្រជាពលរដ្ឋ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​និង​ចាស់ជរា​គ្មាន​ទីពឹង​ពីរ​នាក់​ទទួល​អំណោយ​ពី​អាវុធហត្ថ​

0

 

​បន្ទាយ​មាន​ជ័​យៈ លោក វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​អាវុធ​ក្រុង​ប៉ោយប៉ែត​និង​ក្រុមការងារ កាលពី​ព្រឹក​ថ្ងៃទី​14​ខែ​09​ឆ្នាំ​2015​បាន​នាំយក​អំណោយ​ជា​សំភារៈប្រើប្រាស់​និង​គ្រឿង​ឧបភោគបរិភោគ​​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​unnamedខេត្តបន្ទាយមានជ័យ​ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះមួយ​គ្រួសារ​និង​ប្រជាពលរដ្ឋ​ទីទ័លក្រ ពីរ​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​អន្លង់​ស្វាយ សង្កាត់​និមិត្ត ។
លោក ជា ដា បាន​ប្រាប់​អោយដឹងថា​សំរាប់ គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​គឺ​លោកស្រី​ឡុង ជ្រៀប អាយុ​៤៤​ឆ្នាំ លោក​មេបញ្ជាការ បាន​ឧបត្ថម្ភ​ដោយ​ជួសជុលផ្ទះ​ឡើងវិញ​ចំណាយ​អស់​សង្ក​សី ៤៩ សន្លឹក ឈើ​៣៥​ដើម ដែកគោល​០៦​គីឡូ សរុប​តម្លៃ​ជិត​80​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម មី​មួយ​កេះ ទឹកត្រី​មួយ​យួ ទឹក​សុទ្ធ​មួយ​យួរ ស្ករស មួយ​គីឡូ ប៊ីចេង​មួយ​គីឡូ អំ​បឹ​ល​មួយ​គីឡូ ទឹក​សី​ុ​អី​វ មួយ​យួរ ខ្ទឹម​កន្លះ​គីឡូ ត្រីខ​មួយ​យួរ កន្ទេល​មួយ មុង​មួយ ភួយ​ពីរ និង​ថវិកា​១០​ម៉ឺន​រៀល​។​ការជួសជុល​នេះ​គឺធ្វើឡើង​ដោយ​កម្លាំង​អាវុធហត្ថ​ក្រុង​ព្រមទាំង​ឧបត្ថម្ភ​10​ម៉ឺន​រៀល​ដែរ​ដល់​ប្រជា​ការពារ​ភូមិ​ដែល​បាន​ចូលរួម​ជួយ​។ បន្ទាប់មក​ក៏​នាំយក​អំណោយ​មួយចំនួនទៀត​ទៅ​ចែកជូន លោកយាយ លី សុង អាយុ​៧៥​ឆ្នាំ និង​លោកយាយ សេង អួន អាយុ​៨៤​ឆ្នាំ​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ទី​ទ​ល័​ក្រ​គ្មាន​ទីពឹង​ដោយ​ម្នាក់ៗ​ទទួលបាន​
អង្ករ​៥០​គីឡូក្រាម មី​មួយ​កេះ ទឹកត្រី​មួយ​យួរ ទឹក​សុទ្ធ​មួយ​យួរ ស្ករស មួយ​គីឡូ បី​ចេង​មួយ​គីឡូ អំ​បឹ​ល​មួយ​គីឡូ ទឹក​សី​ុ​អី​ូ​វ មួយ​យួរ ខ្ទឹម​កន្លះ​គីឡូ ត្រីខ​មួយ​យួរ កន្ទេល​មួយ មុង​មួយ ភួយ​ពីរ និង​ថវិកា​២០​ម៉ឺន​រៀល ថែមទៀត​។​unnamed (2)
ជាមួយនិង​នឹង​ការផ្តល់ជូន​នោះ​លោក ជា ដា បាន​ពាំ​នាំនូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ ឱ បូ​រិន្ទ មេបញ្ជាការ​ខេត្ត​ផងដែរ​និង​បាន​និយាយថា​អំណោយ​ថ្វីត្បិតតែ​វា​តិចតួច​តែ​នេះ​ជា​សណ្តាន​ចិត្ត​របស់លោក​មេបញ្ជាការ​និង​មន្ត្រី​អាវុធហត្ថ​ដែល​បាន​ចែក​រំ​ឡែក​ដល់​គ្រួសារ​បងប្អូន​រងគ្រោះ​និង​ទីទ័លក្រ ពិ​សេសំ​ណោ​យ​នេះដែរ អាចជួយ​សំរួល​ដល់​ទុក្ខលំបាក​បាន​មួយគ្រា​ផងដែរ​ទំរាំ​ការរក​ទទួលទាន​រប​ស់បង​ប្អូន​អាច​ដំណើរការបាន​ជាធម្មតា​ឡើងវិញ​៕ Bun rithyunnamed (1)