រាជធានីភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី៣០ មេសា ២០១៤ ដោយហេតុការណ៍គ្រោះអគ្គីភ័យនេះសមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលមកពីទុស្សេខ្សែភ្លើង។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានសង្កេតឃើញអណ្តាតភ្លើងឆាបឆេះពីដេប៉ូលក់ឈើមួយកន្លែងត្រង់ចំណុចកើតហេតុភ្លាមនេះពូកគាតក៏បានរាយការណ៍ទៅសមត្ថកិច្ចមួលដ្ឋានដើម្បីសុំអន្តរាគមន្តពន្លត់អណ្ដាតភ្លើងខាងលើនេះ។
បន្ទាប់ពីទទួលបានដំណឹងខាងលើនេះអញ្ញាធរមូលដ្ឋានបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យរបស់ខណ្ឌមានជ័យនិងរថយន្តពន្លត់អគ្គីយនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះមកអន្តរាគមន៍ខណ្ឌជាច្រើនគ្រឿងដើម្បីជួយអត្តរាគមន៍បាញ់ពន្លង់។ ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនេះគេបានប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿងទើបអាចទប់ស្កាត់និងអណ្តាតភ្លើងដ៍កំណាចនេះបានហើយទំហំនៃការខូចខាតគឺសមត្ថកិច្ចនៅមិនទាន់អាចបញ្ចាក់បាននៅឡើយទេព្រោះដោយសារកំពុងធ្វើការសាក់សូរម្ចាស់ផ្ទះរងគ្រោះ។
ប៉ុន្តែជំហានដំបូងគេសង្កេតឃើញថាលំនៅស្ថាន៣ខ្នងត្រូវរងការខូចខាតស្ទើទាំងស្រុង។ លោកនេត្រ វន្ថាប្រធានបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ចាក់ថា ទីតាំងដែលកើតហេតុខាងលើនេះគឺផ្តើមចេញពីការឆ្លងចរន្តអគ្គីសន្នីហើយឆាបឆេះចំទីតាំងស្តុបឈើហើយបានរាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតបែននេះ៕